កម្មវិធី ទំនើបកម្មអាជីវកម្ម ePOS- Go Digital ត្រូវបានដាក់អោយប្រើប្រាស់មិនគិតថ្លៃ

//s9.kh1.co/6d/6d4a00fbaec553437abf5332dc472a26a0f15e5d.jpg
សង្គម

 ២០-មករា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ក្រុមហ៊ុន រិច មី ឯ.ក បានប្រកាសដាក់អោយប្រើប្រាស់ កម្មវិធី ទំនើបកម្មអាជីវកម្ម ePOS- Go Digital នៅការិយាល័យកណ្តាល(ទីក្រុងភ្នំពេញ)អាគារលេខ១២៩១៖ ផ្លូវ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន រិច មី ឯ.ក បានប្រកាសដាក់អោយប្រើប្រាស់ កម្មវិធី ទំនើបកម្មអាជីវកម្ម ePOS- Go Digital នៅការិយាល័យកណ្តាល(ទីក្រុងភ្នំពេញ)អាគារលេខ១២៩១៖ ផ្លូវ១០០៧ សង្កាត់ភ្នំពេញថ្មី  ខណ្ឌសែនសុខ។ បើតាមការលើកទ្បើងរបស់លោក ឃើរី ទ្បេង ដែលជាស្ថាបនិក កម្មវិធីទំនើបកម្មអាជីវកម្ម ePOS- Go Digital បានអោយដឹងថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

« អាជីកម្មតូចៗក្នុងស្រុក អាជីវកម្មបែបប្រពៃណី ឬលក្ខណៈគ្រួសារ គឺជាអាជីវកម្មដែលងាយរងគ្រោះនិងពិបាកក្នុងការរីកចម្រើនក្នុងបរិបទសង្គមបច្ចុប្បន្ន ដោយសារកត្តាជាច្រើនដូចជា៖ គ្មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ គ្មានការកត់ត្រានិងគ្រប់គ្រងចំណូលលក់ត្រឹមត្រូវ​ គ្មានវិក័យបត្រ គ្មានប្រព័ន្ធគ្រប់គ្រងស្តុក មិនអាចគ្រប់គ្រងអតិថិជន ដើម្បីបង្កើននិងថែរក្សារប្រាក់ចំណូលលក់​​ ឬរក្សារការបញ្ជាទិញ គ្មានប្រព័ន្ធជម្រុញការលក់ ដំណើរការបានសម្រាប់តែការលក់ផ្ទាល់ មានការប្រកួតប្រជែងនិងហានិភ័យខ្ពស់ ជាដើម។ »

ប្រសាសន៍លោក ឃើរី ទ្បេង
  លោក ឃើរី ទ្បេង
  លោក ឃើរី ទ្បេង

ដោយមើលឃើញពីបញ្ហាប្រឈមទាំងនេះ និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញឧស្សាហកម្ម ៤.០ ក្រុមហ៊ុន រិច មី ឯ. បានអភិវឌ្ឍន៍ កម្មវិធីទំនើបកម្មអាជីវកម្ម ePOS- Go Digital នេះទ្បើងនឹងដាក់អោយ​ប្រើប្រាស់ដោយមិនថ្លៃ សម្រាប់អាជីវកម្មខ្នាតតូចលក្ខណៈគ្រួសារ។ កម្មវិធីទំនើបកម្មអាជីវកម្ម ePOS- Go Digital ត្រូវបានបង្កើតទ្បើងដោយអ្នកជំនាញ មកប្រទេសសឹង្ហបូរី សហរដ្ឋអាមេរិច​ និងកម្ពុជា ដោយផ្តោតលើគុណតម្លៃប្រាំយ៉ាង ដើម្បីលើកកំពស់និងអភិវឌ្ឍន៍អាជីវកម្មក្នុងស្រុក មានដូចជា៖

- គុណតម្លៃទី០១ កម្មវិធីទំនើបកម្មអាជីវកម្ម ePOS- Go Digital គឺជាប្រព័ន្ធគ្រប់គ្រងការលក់ជំនាន់ថ្មី៖ ដែលអាចប្រតិបត្តិជាមួយស្មាតហ្វូនឬថេប្លេត និងមានមុខងារជួយដល់ម្ចាស់អាជីវកម្មដូចជា៖ គ្រប់គ្រងនិងកត់ត្រាការលក់ដោយស្វ័យប្រវត្តិ កត់ត្រានិងចេញវិក័យបត្រដោយស្វ័យប្រវត្តិ ងាយស្រួលបញ្ចូលផលិតផល គ្រប់គ្រងស្តុកផលិតផល។ គ្រប់គ្រង​របាយ​ការណ៍អតិថិជនជំពាក់ប្រាក់ដោយស្វ័យប្រវត្តិ សាកសមសម្រាប់អាជីវកម្មបោះដុំ។ កត់ត្រារបាយការណ៍លក់ប្រចាំថ្ងៃមានប្រសិទ្ធិភាព។

- គុណតម្លៃទី០២ កម្មវិធីទំនើបកម្មអាជីវកម្ម ePOS- Go Digital នឹងបង្កើតហាងទំនិញបែបឌីជីថល(អ៊ីខមមើស) ដោយស្វ័យប្រវត្តិ៖ បន្ទាប់ទាញយកកម្មវិធីនិងចុះឈ្មោះប្រើប្រាស់(ងាយៗ) ដែលធ្វើអោយអាជីវកម្មអាចដំណើរការលក់បាន ទាំងលើអនឡាញនិងហាងផ្ទាល់ ដើម្បីឲ្យលោកអ្នកធ្វើការចែករំលែកនិងបញ្ចូលក្នុងកម្មវិធីទីផ្សារឬផ្សព្វផ្សាយតាមបណ្តាញសង្គម ទៅកាន់អតិថិជនបានយ៉ាងទូលំទូលាយនិងមានប្រសិទ្ធិភាពខ្ពស់។

កម្មវិធី ទំនើបកម្មអាជីវកម្ម ePOS- Go Digital
កម្មវិធី ទំនើបកម្មអាជីវកម្ម ePOS- Go Digital

សូមបញ្ជាក់ថា ក្នុងសម័យកាលកូវីដ១៩ រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល និង ក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ បានជំរុញនឹងដាក់អោយប្រើប្រាស់បច្ចេកវិទ្យា QR Code ដើម្បីស្កេននឹងទប់ស្កាត់ជំងឺកូវីដ១៩។ ឥលូវនេះ កម្មវិធីទំនើបកម្មអាជីវកម្ម ePOS- Go Digital បានបញ្ជូលបច្ចេកវិទ្យា QR Code ដោយស្វ័យប្រវត្តិ ដើម្បីបង្កើតហាងទំនិញបែបឌីជីថល ជូនដល់ម្ចាស់អាជីវកម្មដែលប្រើប្រាស់ កម្មវិធីទំនើបកម្មអាជីវកម្ម ePOS- Go Digital ដែលមានអត្ថប្រយោជន៍ដូចជា៖

ធ្វើទំនើបកម្មហាងទំនិញគ្រប់ប្រភេទឲ្យទៅជាអាជីវកម្ម ដែលអាចប្រតិបត្តិលើប្រព័ន្ធអ៊ីនធើណេត(បែបឌីជីថល)។ ​ ប្រើប្រាស់ជាអ៊ីមីនុយ (eMenu) បែបឌីជីថល សម្រាប់អតិថិជនបញ្ជាទិញទំនិញ ឬម្ហូបអាហារសម្រាប់ភោជនីដ្ឋានឬកាហ្វេ។ ទទួលការបញ្ជាទិញស្វ័យប្រវត្តិតាមអនឡាញ (បែបអ៊ីខមមើស) រាល់ការបញ្ជាទិញនឹងត្រូវជូនដំណឹងលើ App ePOS​ Go Digital ដែលលោកអ្នកអាចបោះពុម្ភវិក័យបត្រដោយស្វ័យប្រវត្តិ។​ បង្កើនសក្ដានុពលនៃការលក់ទ្វេដង និងកាត់បន្ថយភាពរវល់បានរហូតដល់ 70%។

មិនបារម្ភពីការលួចអតិថិជនពីជនឆ្លៀតឱកាស (មិនបាច់អោយអតិថិជនទម្លាក់លេខ ទីតាំង)ដូចមុន សម្រាប់ការឡាយលក់លើហ្វេកប៊ុក។ ចេញវិក័យបត្រទំនើបនិងស្តង់ដា (បំបាត់ជនឆ្លៀតឱកាសបន្លំផលិតផល ឬបន្លំជាលោកអ្នក) ដើម្បីលក់ផលិតផលក្លែងក្លាយ ឬ ផលិតផលមិនមែនជារបស់លោកអ្នក ព្រោះវិក័យបត្រចេញពីប្រព័ន្ធមិនអាចបន្លំបាន។

កម្មវិធី ទំនើបកម្មអាជីវកម្ម ePOS- Go Digital
កម្មវិធី ទំនើបកម្មអាជីវកម្ម ePOS- Go Digital

- គុណតម្លៃទី០៣៖ ប្រើប្រាស់កម្មវិធីទំនើបកម្មអាជីវកម្ម ePOS- Go Digital បង្កើនប្រាក់ចំណូលលក់ទ្វេរដង

បង្កើតគណនេយ្យប្រើប្រាស់គ្មានដែនកំណត(មិនគិតថ្លៃ) សមាជិកគ្រួសារលោកអ្នកអាចជួយលក់បានគ្រប់ពេលវេលា។

លាហើយការភ្លេចតម្លៃផលិតផល លាហើយការមិនដឹងថាចំណេញប៉ុន្មាន? ចំណូលប៉ុន្មាន? ​ លាហើយភាពមិនច្បាស់លាស់ក្នុងអាជីវកម្ម។​​ លក់បានទាំងអនឡាញ(Online) និងហាងផ្ទាល់(Off-line) ប្រើប្រព័ន្ធតែមួយ។ លែងបារម្ភពីការបិទខ្ទប់អាជីវកម្ម ដំណើរការលក់ ២៤ ម៉ោងដោយស្វ័យប្រវត្តិ។ ចំណេញពេលវេលា ចំណេញប្រាក់កាស មានសេរីភាព។

- គុណតម្លៃទី០៤ កម្មវិធីទំនើបកម្មអាជីវកម្ម ePOS- Go Digital បានអភិវឌ្ឍន៍ទ្បើងដោយផ្តល់ការប្រើប្រាស់កាន់តែងាយស្រួល៖ យើងគ្រប់គ្នាធ្វើអាជីវកម្ម ចង់បានភាពងាយស្រួល តែជាក់ស្ដែងអ្វីៗមិនដូចការគិត ព្រោះអាជីវកម្មនៅតូចពិបាកនឹងធ្វើឲ្យធំ ពេលអាជីវកម្មរីកធំពិបាកគ្រប់គ្រង ទីបំផុតត្រូវអាជីវកម្ម​ចងជើង ដើរទៅណាមិនបាន ស្រ្តេស និងសម្ពាធគិតដល់រឿងបច្ចេកវិទ្យាកាន់តែស្រ្តេស ដោយសារ គ្មានជំនាញអាយធី (IT)​ គ្មានចំនេះដឹង​​ មិនដឹងចាប់ផ្ដើមពីណាទៅណា ទិញប្រព័ន្ធគ្រប់គ្រងដែលលក់លើទីផ្សារ មានតម្លៃថ្លៃនិងពិបាកប្រើ។

កម្មវិធី ទំនើបកម្មអាជីវកម្ម ePOS- Go Digital ប្រតិបត្តិការជាមួយស្មាតហ្វូន (Android Smartphone)។

បកប្រែជាភាសាខ្មែរ ដោយសម្រិតសម្រាំង ងាយយល់ ដោយសហស្ថាបនិកផ្ទាល់ មិនត្រូវការជំនាញ IT​​​​ ។

កម្មវិធី ទំនើបកម្មអាជីវកម្ម ePOS- Go Digital
កម្មវិធី ទំនើបកម្មអាជីវកម្ម ePOS- Go Digital

- គុណតម្លៃទី០៥ ​ កម្មវិធីទំនើបកម្មអាជីវកម្ម ePOS- Go Digital ផ្សាភ្ជាប់ជាមួយប្រព័ន្ធជំរុញការលក់៖

លោក ឃើរី ទ្បេង បានបន្ថែមទៀតថា ដើម្បីជំរុញការលក់របស់លោកអ្នក ក្រុមហ៊ុនបានបង្កើតផ្សារឌីជីថលសម្រាប់ប្រជាជនកម្ពុជា ដែលស្វែងរកផលិតផលគ្រប់ប្រភេទ និងធ្វើការបញ្ជាទិញងាយស្រួលរហ័សតាមរយៈស្មាតហ្វូន នោះគឺកម្មវិធី eMarketplace ឬហៅជាភាសាខ្មែរថា ផ្សារសកលអ៊ីផូស

ផលិតផលដែលលោកអ្នកដាក់ចូលទៅក្នុង​(អ៊ីផូស) ePOS​-Go Digital App ផ្ទាល់ខ្លួនរបស់ម្ចាស់អាជីវកម្ម នឹងបង្ហាញដោយស្វ័យប្រវត្តិចូលទៅក្នុងផ្សារសកល (eMarketplace) ក្រុមការងាររបស់កម្មវិធីទំនើបកម្មអាជីវកម្ម ePOS- Go Digital មានបេសកម្មក្នុងការជួយផ្សព្វផ្សាយព័ត៌មានផលិតផលរបស់លោកអ្នក ទៅកាន់អតិថិជនទាំង២៥ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា អោយកាន់តែទូលំទូលាយ មិនគិតថ្លៃ។ នៅពេលដែលអតិថិជនបញ្ជាទិញផលិតផលលោកអ្នក លើផ្សារសកល​ eMarketplace) ប្រព័ន្ធនឹងបញ្ជូនដំណឹងចូលទៅក្នុងអ៊ីផូស (ePOS) ផ្ទាល់ខ្លួនរបស់លោកអ្នក ដោយស្វ័យប្រវត្តិ។

កម្មវិធី ទំនើបកម្មអាជីវកម្ម ePOS- Go Digital
កម្មវិធី ទំនើបកម្មអាជីវកម្ម ePOS- Go Digital

លោក ឃើរី ទ្បេង បានអំពាវនាវអោយម្ចាស់អាជីវកម្ម ចូលរូមជាមួយក្រុមការងារ កម្មវិធីទំនើបកម្មអាជីវកម្ម ePOS- Go Digital  តាមរយៈការផ្គត់ផ្គង់ ផលិតផលដែលមានគុណភាពខ្ពស់ តម្លៃ ស្តង់ដារ ដឹកជញ្ជូនអោយបានទាន់ពេលវេលា និងរក្សារសេវាអតិថិជន ដើម្បីភាពរីកចំរើននិងនិរន្តរភាពអាជីវកម្ម។

លោក ឃើរី ទ្បេង ក៏សូមលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម មិនថាអាជីវកម្មតូចឬអាជីវកម្មធំក្តី ត្រូវធ្វើបច្ចុប្បន្នភាពអាជីវកម្ម របស់ខ្លួនដើម្បីថែរក្សារនិរន្តរភាពអាជីវកម្ម បង្កើនប្រាក់ចំណូលលក់និងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ តាមរយៈការប្រើប្រាស់សក្តានុពល បច្ចេកវិទ្យា ដើម្បីគ្រប់គ្រងអាជីវកម្មនឹងជំរុញការលក់ ជាជាងការបន្តធ្វើអាជីវកម្មតាមបែបប្រពៃណី តាមទំលាប់ចាស់ ដែលជួយអនិភ័យខ្ពស់និងពិបាកក្នុងការរីកចំរើន៕

សម្រាប់ព័ត៌មានបន្ថែមអំពី កម្មវិធីទំនើបកម្មអាជីវកម្ម ePOS- Go Digital លោក លោកស្រី អាចចូលទៅកាន់គេហទំព័រផ្លូវការ www.WeGoDigital.Org ឬទាញយកកម្មវិធី ទំនើបកម្មអាជីវកម្ម ePOS- Go Digital តាមរយៈតំណរលីង https://bit.ly/3zcKhnj

កម្មវិធី ទំនើបកម្មអាជីវកម្ម ePOS- Go Digital
កម្មវិធី ទំនើបកម្មអាជីវកម្ម ePOS- Go Digital
កម្មវិធី ទំនើបកម្មអាជីវកម្ម ePOS- Go Digital
កម្មវិធី ទំនើបកម្មអាជីវកម្ម ePOS- Go Digital
កម្មវិធី ទំនើបកម្មអាជីវកម្ម ePOS- Go Digital
កម្មវិធី ទំនើបកម្មអាជីវកម្ម ePOS- Go Digital
កម្មវិធី ទំនើបកម្មអាជីវកម្ម ePOS- Go Digital
កម្មវិធី ទំនើបកម្មអាជីវកម្ម ePOS- Go Digital
កម្មវិធី ទំនើបកម្មអាជីវកម្ម ePOS- Go Digital
កម្មវិធី ទំនើបកម្មអាជីវកម្ម ePOS- Go Digital
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T