អ៊ីតាលី៖ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានផ្ដល់ប្រាក់ទៅគូដណ្ដឹងរបស់លោក នាង Georigina Rodriguez ក្នុងមួយខែចំនួន ៨០,០០០ផោន ដើម្បីផ្គត់ផ្គង់ការចំណាយផ្សេងៗ នេះបើតាមសេចក្ដីរាយការណ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិព័រទុយហ្គាល់ និងនាង Rodriguez កំពុងតែរស់នៅជាមួយគ្នានៅក្នុងទីក្រុង Turin ជាមួយជីវិតដ៏ហ៊ឺហារ ខណៈ Ronaldo ទទួលបានប្រាក់ខែ ២៨លានផោនក្នុងមួយឆ្នាំពីក្លិបសេះបង្កង់ Juventus។
គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះកំពុងតែរស់នៅជាមួយគ្នា និងមានកូនស្រីអាយុ២ឆ្នាំម្នាក់ឈ្មោះ Alana Martina ដែលជាចំណងដៃនៃស្នេហាររបស់អ្នកទាំងពីរ ប៉ុន្តែ Rodriguez ក៏មើលថែកូនបីនាក់ផ្សេងទៀតរបស់ Ronaldo ផងដែរ។
បំពេញភារកិច្ចជាស្រ្តីមេផ្ទះ សារព័ត៌មានអ៊ីតាលី Corriere dello Sport បានរាយការណ៍មកថា Ronaldo បានរីករាយក្នុងការផ្ដល់ប្រាក់ជារៀងរាល់ខែឲ្យទៅគូដណ្ដឹងរបស់គេក្នុងការចំណាយ ចាត់ចែងការងារក្នុងផ្ទះ ជាពិសេសគឺមើលថែកូនភ្លោះរបស់គេទាំងពីរនាក់គឺ Mateo និង Eva និងកូនប្រុសម្នាក់ទៀត Cristiano Jr។
គួរឲ្យដឹងផងដែរថា នាង Rodriguez ក៏រកចំណូលពីបណ្ដាញសង្គម Instagram បានក្រែលណាស់ដែរ ដោយក្នុងការបង្ហោះផ្សព្វផ្សាយមួយ នាងទទួលបានប្រាក់ ៦,៦០០ផោន ព្រោះដោយសារគណនីរបស់នាងមានអ្នកចុច Follow ដល់ទៅ ១៦,៥លាននាក់ឯណោះ៕
ប្រភព៖ TheSun