រុស្ស៊ី៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ ត្រូវនឹងទិវានៃក្ដីស្រលាញ់ អនុសេនីយ៍ទោម្នាក់ឈ្មោះថា Denis Kazantsev បានសុំមិត្តស្រីរៀបការ ដោយរៀបចំរថក្រោះចំនួន១៦គ្រឿង បើកផ្ដុំចេញជារាងបេះដូងនៅទីធ្លាហ្វឹកហាត់ទ័ព Alyabino ក្នុងទីក្រុង Moscow។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមវីដេអូបានបង្ហាញឲ្យឃើញពីទិដ្ឋភាព រថក្រោះចំនួន១៦គ្រឿងបើកផ្ដុំចេញជារាងបេះដូង។ ហើយលោក Denis បានដើរចូលទៅក្នុងរង្វង់បេះដូងជាមួយនឹងមិត្តស្រី ទាំងដែលនាងកំពុងយកដៃបិទភ្នែក។ បន្ទាប់មក គាត់ក៏លុតជង្គង់ ដោយដៃមានកាន់បាច់ផ្កាមួយបាច់ និងប្រអប់ចិញ្ចៀន ហើយនិយាយទៅកាន់មិត្តស្រីថា៖
បន្ទាប់មក មិត្តស្រីរបស់គាត់ក៏បានឆ្លើយថាយល់ព្រម ហើយក៏ឱបថើបគ្នាយ៉ាងមានក្ដីសុខ។
គួរឲ្យដឹងដែរថា ជុំវិញវីដេអូខាងលើនេះ ត្រូវបានថតឡើងដោយស្ថានីយ៍ទូរទស្សន៍រុស្ស៊ីមួយ និងគ្រប់គ្រងដោយក្រសួងការពារជាតិរុស្ស៊ីផងដែរ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖