ចិន៖ ស្របពេលវីរុសកូរ៉ូណាហាក់កំពុងរាលដាលខ្លាំងទៅដល់ច្រើនប្រទេស ជាពិសេសប្រទេសចិន ទន្ទឹមគ្នានេះដែរ គេសង្គេតឃើញមនុស្សគ្រប់គ្នាហាក់កំពុងបង្កើនការប្រុងប្រយ័ត្ន ដើម្បីចៀសវាងការឆ្លងវីរុសដ៏កាចសាហាវនេះ តាមរបៀបដែលពួកគេអាចធ្វើទៅបាន ទោះពេលខ្លះវិធីទាំងនោះមើលទៅគួរឲ្យអស់សំណើចក៏ដោយ។ ជាក់ស្ដែង ស្ត្រីម្នាក់បានស្លៀកឈុតដ៏ចម្លែកម៉្យាងដូចសត្វហ្សីរ៉ាហ្វ ដើម្បីការពារខ្លួនរបស់នាងពីជំងឺឆ្លង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្ត្រីជនជាតិចិនម្នាក់ ដែលគេស្គាល់នាមត្រកូលថា He បានសាងភាពភ្ញាក់ផ្អើលដល់គេគ្រប់គ្នានៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងលូចូវ ខេត្តស៊ីឈួន ភាគនារតីនៃប្រទេសចិន ដោយសារឈុតដ៏ចម្លែករបស់នាងដូចសត្វហ្សីរ៉ាហ្វ។
យោងតាមឃ្លីបវីដេអូប្រមាណ១នាទីជាង បានបង្ហាញឲ្យឃើញថា អ្នកស្រី He បានស្លៀកឈុតប្លាស្ទិកពណ៌ត្នោតខ្ចីម៉្យាង ដែលគ្របដណ្ដប់ពេញមួយតួខ្លួនតែម្ដង ពោលគឺតាំងពីក្បាលរហូតដល់ចុងជើង ដែលមានតែប្រឡោះត្រង់ផ្ទៃមុខសម្រាប់មើលផ្លូវបន្តិចប៉ុណ្ណោះ។
អ្នកស្រី He បានមានប្រសាសន៍ប្រាប់សារព័ត៌មានមួយថា៖
អ្នកស្រីបន្ថែមថា៖
អ្នកស្រី He មានសុខភាពល្អជាងសមាជិកដទៃក្នុងគ្រួសារ ដូច្នេះហើយនាងតែងចេញទៅខាងក្រៅដើម្បីដើរទិញអីវ៉ាន់ និងធ្វើកិច្ចការផ្សេងៗ ដើម្បីការពារឪពុកម្ដាយរបស់នាងពីវីរុសឆ្លង។ ជាក់ស្ដែង នៅពេលឪពុករបស់នាងឈឺ នាងមិនបាននាំទៅដល់មន្ទីរពេទ្យផ្ទាល់នោះទេ នាងស្នើសុំឲ្យគ្រូពេទ្យពិគ្រោះយោបល់ជាមួយឪពុករបស់នាងតាមរយៈការតេជាវីដេអូ ដើម្បីបញ្ចៀសការឆ្លងវីរុសដោយប្រការណាមួយ។
គួរឲ្យដឹងដែរថា ដោយសារតម្រូវការម៉ាស់កាន់តែមានការកើនឡើងខ្លាំង បានធ្វើឲ្យប្រជាជនចិនមួយចំនួនបានរក្សាទុកម៉ាស់ចាស់ៗសម្រាប់ប្រើពេលក្រោយក៏មាន។ ប៉ុន្ដែ គ្រូពេទ្យបានណែនាំឲ្យប្រជាជនមានការផ្លាស់ប្ដូរម៉ាស់ឲ្យបានទៀងទាត់រៀងរាល់៦ម៉ោងម្ដង។ បែបនេះមានន័យថា ប្រទេសចិននឹងត្រូវការម៉ាស់ចំនួន២លានម៉ាស់ ក្នុងមួយថ្ងៃដើម្បីបំពេញតម្រូវការប្រជាជនរបស់ខ្លួន៕
សូមទស្សនាវីដេអូខាងក្រោម៖