ជប៉ុនគ្រោងនឹងសាកល្បងប្រើថ្នាំពន្យាមេរោគអេដស៍ ដើម្បីព្យាបាលអ្នកដែលឆ្លងវីរុស។ គម្រោងរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ៣របស់ពិភពលោកនេះ បានធ្វើឡើងក្រោយកូរ៉ូណាវីរុសនៅប្រទេសខ្លួនបានកើនឡើងដល់ ៥១៩ ករណីដែលមានចំនួន ៤៥៤ ករណីនៅលើនាវាទេសចរណ៍ Diamond Princess ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក យ៉ូស៊ីហ៊ីដ ស៊ូដា អ្នកនាំពាក្យគណៈរដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ « បច្ចុប្បន្នយើងកំពុងត្រៀមចាប់ផ្តើមការសាកល្បងនៅគ្លីនិកដោយប្រើថ្នាំព្យាបាលមេរោគអេដស៍លើមេរោគឆ្លងវីរុសកូរ៉ណានេះ។»
លោកថា មិនអាចអត្ថាធិប្បាយបានទេថាតើវាត្រូវប្រើរយៈពេលប៉ុន្មានរហូតដល់ថ្នាំប្រឆាំងនឹងវីរុសកូរ៉ណាបានជោគជ័យនោះ។

ចំណែកក្រុមវេជ្ជបណ្ឌិតនៅប្រទេសថៃ បាននិយាយថាពួកគេទំនងជាទទួលបានជោគជ័យក្នុងការព្យាបាលករណីធ្ងន់ធ្ងរនៃវីរុសនេះដោយសារការលាយបញ្ចូលគ្នារវាងថ្នាំផ្តាសាយ និងថ្នាំបន្យាមេរោគអេដស៍។
វិធីសាស្រ្តថ្មីរួមបញ្ចូលគ្នារវាងថ្នាំព្យាបាលជំងឺផ្តាសាយគឺ oseltamivir ដែលត្រូវបានគេស្គាល់ថា Tamiflu ក៏ដូចជា Lopinavir និង ritonavir ត្រូវបានគេរាយការណ៍ថាបានធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនៃអ្នកជំងឺជាច្រើនរួមទាំងស្ត្រីជនជាតិចិនអាយុ ៧០ ឆ្នាំមកពី Wuhan ដែលបានធ្វើតេស្តវិជ្ជមានកន្លងមក។
ជាការកត់សម្គាល់ អ្នកដំណើរតាមនាវាអាមេរិកដែលស្ថិតនៅដាច់ពីគ្នាបានឆ្លងវីរុសកូរ៉ូណា ដោយសារមិនព្រមជម្លៀសចេញពីកប៉ាល់ទេសចរណ៍នៅជប៉ុន។
របាយការណ៍របស់ក្រុមអ្នកវិទ្យាសាស្ត្រចិននៅ The Lancet កាលពីខែមុនបាននិយាយថាការបញ្ចូលគ្នារវាងថ្នាំពន្យារនឹងមេរោគអេដស៍ lopinavir និង ritonavir ផ្តោតលើអង់ស៊ីមមួយដែលប្រើសម្រាប់ពន្យារមេរោគអេដស៍ ហើយបញ្ចូលវាក្នុងខ្លួនអ្នកផ្ទុកករូរ៉ូណា។
គួររំឭកថា ការសិក្សាឆ្នាំ ២០០៤ នៅក្នុង BMJ បានបង្ហាញថាការរួមបញ្ចូលគ្នាត្រូវបានគេរាយការណ៍ថាមាន៖ “ ប្រតិកម្មវិជ្ជមាន” នៅពេលដែលត្រូវបានផ្តល់ទៅឱ្យអ្នកជំងឺដែលមានរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) កាលពីមុន៕

