ជញ្ជាំងធ្វើពីឆ្អឹង និងលលាដ៍ក្បាលរបស់មនុស្ស ដែលមានអាយុកាលតាំងពី៥០០ឆ្នាំមុន ត្រូវបានរកឃើញដោយបុរាណវិទូ នៅឯវិហារមួយរបស់ប៊ែលហ្សិក

//s5.kh1.co/c1/c1e39b406fe9058dee68fe831125a76ae96f2bef.jpg
សង្គម

 ១៩-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្រុមបុរាណវិទូ បានរកឃើញជញ្ជាំងចម្លែកដែលមានអាយុកាលជាង៥០០ឆ្នាំ ដែលសង់ឡើងពីឆ្អឹងមនុស្សពេញវ័យរាប់សិបកំណាត់ រួមទាំងលលាដ៍ក្បាលជាច្រើនទៀត

ប៊ែលហ្សិក៖ ក្រុមបុរាណវិទូ បានរកឃើញជញ្ជាំងដ៏ចម្លែកសង់ឡើងពីឆ្អឹងមនុស្សពេញវ័យរាប់សិបកំណាត់ និងលលាដ៍ក្បាលជាច្រើន ដែលមានអាយុកាលជាង៥០០ឆ្នាំនៅឯវិហាមួយក្នុងទីក្រុង Ghent ប្រទេសប៊ែលហ្សិក

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពំនូកឆ្អឹងដ៏ច្រើនសន្ធឹកសន្ធាប់នេះ រួមមានឆ្អឹងភ្លៅ និងឆ្អឹងខ្នង ព្រមទាំងលលាដ៍ក្បាលជាង១,០០០ ត្រូវក្រុមអ្នកជំនាញជឿថា វាបានប្រមូលមកពីទីបញ្ចុះសពនៅខាងក្រៅព្រះវិហារ ដើម្បីទុកកន្លែងសម្រាប់ផ្នូរថ្មី ហើយឆ្អឹងទាំងនោះគេមិនអាចបោះចោលឡើយ ដែលជាហេតុនាំឲ្យមានការដាក់គរលើគ្នារហូតក្លាយជាជញ្ជាំងនៅក្នុងព្រះវិហារបែបនេះ។ ហើយសំណល់ឆ្អឹងរបស់អ្នកដែលស្លាប់ទាំងនោះ សុទ្ធសឹងតែជាអ្នកស្លាប់ក្នុងសមរភូមិ ដែលអដ្ឋិធាតុភាគច្រើនជាស្ត្រី។

លោក Aniek De Gryse ដែលជាអ្នកដឹកនាំគម្រោងនេះ បានប្រាប់សារព័ត៌មានមួយថា៖

នេះជាបាតុភូតមួយដែលយើងមិនធ្លាប់ឆ្លងកាត់ពីមុន ហើយនៅពេលដែលឈូសឆាយទីធ្លានៅឯព្រះវិហារ យើងក៏ប្រទះឃើញឆ្អឹងទាំងនោះ។ ឆ្អឹងទាំងនោះមិនមែនយកមកចោលទទេឡើយ ដោយគេជឿលើការកកើតសារជាថ្មីនៃរាងកាយ ហើយឆ្អឹងសុទ្ធសឹងតែជាកំណាត់ឆ្អឹងសំខាន់ៗ។

  លោក Aniek De Gryse
ពំនូកឆ្អឹង
ពំនូកឆ្អឹង

អ្នកថតរូបម្នាក់ ដែលបានទៅទស្សនាដល់ទីតាំងផ្ទាល់ បានផ្ដិតយកទិដ្ឋភាពដ៏កម្រនេះ និងលាន់មាត់ថា៖

វាជាការប្រមូលផ្ដុំឆ្អឹង និងលលាដ៍ក្បាល ដ៏អស្ចារ្យបំផុតនៅក្នុងប្រទេស ហើយទីនោះ ជាកោដ្ឋដ៏ធំមួយក្នុងចក្រភពអង់គ្លេស ដូច្នេះហើយគឺត្រូវតែមកមើលដោយផ្ទាល់ភ្នែក។

អ្នកថត
ព្រះវិហារ នៅក្នុងទីក្រុង Ghent ប្រទេសប៊ែលហ្សិក
ព្រះវិហារ នៅក្នុងទីក្រុង Ghent ប្រទេសប៊ែលហ្សិក

វិហារខាងលើនេះ ត្រូវបានសាងសង់ឡើងក្នុងសតវត្សរ៍ទី១៧ តែបុរាណវិទូជឿថា ឆ្អឹងទាំងនោះមានអាយុកាលមុនការសាងសង់វិហារជាង២០០ឆ្នាំឯណោះ ដែលក្រោយមក គេក៏យកកំណាត់ឆ្អឹងទាំងនោះមកសង់ជាជញ្ជាំង។

គួរឲ្យដឹងដែរថា បើទោះបីជាមិនមានការកំណត់ចំនួនជាក់លាក់នៃកំណាត់ឆ្អឹងយ៉ាងណាក៏ដោយ តែគេអាចសន្និដ្ឋានថាមានប្រហែល២០០០

លលាដ៍ក្បាល
លលាដ៍ក្បាល
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T