អង់គ្លេស៖ ថ្មីៗនេះ លោក Andre Bisson រស់នៅលើកោះ Guernsey បានចំណាយប្រាក់ប្រមាណ១៣០០ដុល្លារអាមេរិក ទៅលើរូបសំណាកដាយណូស័រមួយក្បាល សម្រាប់ឲ្យកូនប្រុសរបស់គាត់ដែលមានអាយុ៤ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Andre បានឲ្យដឹងថា ដំបូងឡើយ កូនប្រុសរបស់គាត់បានទស្សនារឿងតុក្កតាមួយដែលបង្ហាញពីជីវិតរបស់សត្វដាយណូស័រពូជ Carnotaurus ហើយគេក៏ទទូចចង់បានវា។ ក្រោយមក ប្រពន្ធរបស់គាត់ បានឃើញសួនកម្សាន្តមួយកន្លែង ប្រកាសដាក់លក់រូបសំណាកដាយណូស័រ ដែលជាពូជកូនប្រុសចង់បាន នៅលើបណ្ដាញអុីនធឺណេត។ ហើយគាត់ក៏សម្រេចចិត្តចុចកុម៉្មងទិញ ទាំងដែលមិនមានព័ត៌មានលម្អិតច្បាស់លាស់។ លុះពេលដឹកមកដល់ផ្ទះ បានបង្ហាញឲ្យឃើញថា រូបសំណាកដាយណូស័រមានប្រវែងរហូតដល់ទៅ៦ម៉ែត្រឯណោះ។
យ៉ាងណាមិញ រូបសំណាកដាយណូស័រនេះ ត្រូវបានរថយន្តស្ទូច ស្ទូចឡើងយកទៅដាក់ក្នុងសួនច្បារផ្ទះ ហើយលោក Andre ក៏បានដាក់ឈ្មោះឲ្យវាថា «Chaz»៕
សូមទស្សនារូបភាពខាងក្រោម៖