អាជ្ញាធរបានអះអាងថាប្រភពចម្លងជំងឺCovid-19 ដែលសមហេតុផលបំផុតនោះគឺជា ទីផ្សារដែលលក់សត្វព្រៃ និងសត្វរស់មួយកន្លែងដែលស្ថិតនៅទីក្រុងវូហាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយវិទ្យាស្ថានស្រាវជ្រាវមេរោគរបស់ចិនដែលមានទីតាំងនៅជិតតំបន់ដែលមានការផ្ទុះឡើងនៃវីរុសថ្មី COVID-19 នេះបានបដិសេធនឹងពាក្យចរចាមអារាមដែលថា អ្នកជំងឺម្នាក់ដែលខ្លួនបានគេធ្វើរោគវិនិច្ឆ័យជំងឺ នោះគឺបង្កឡើងដោយវីរុសកូរូណាហើយបានដាក់ការសង្ស័យថាវិទ្យាស្ថានមួយនេះជាប្រភពនៃវីរុសរាតត្បាតតែម្តង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យវិទ្យាស្ថាន The Wuhan Institute of Virology បានបដិសេធថាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកទាំងអស់របស់ខ្លួនគឺ "អ្នកជំងឺដំបូងគេអង្អស់” នៃការផ្ទុះឡើងវីរុសថ្មី COVID-19។
វិទ្យាស្ថាននេះបញ្ជាក់ទៀតថា៖ «ថ្មីៗនេះមានព័ត៌មានក្លែងក្លាយដែលជាពាក្យចរចាមអារាមអំពី ហួងយ៉ាងលីង (Huang Yanling) ដែលជានិស្សិតបញ្ចប់ការសិក្សាពីវិទ្យាស្ថានរបស់ពួកយើងដោយអះអាងថានាងមានផ្ទុកនូវឆ្លងវីរុសនេះដំបូងគេបង្អស់។ តែវាមិនមែនជាព័ត៌មានពិតឡើយ។»
បន្ទាប់ពីការពិសោធន៍យ៉ាងម៉ត់ចត់ ព័ត៌មានទាំងនេះមិនមែនជាការពិតនោះទេ។
ជាការកត់សម្គាល់ អ្នកស្លាប់ដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) ឡើងដល់នាក់១៧៧៥នាក់ហើយ បើគិតត្រឹមម៉ោង៧នាទី ព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ នេះ ដោយខេត្ត Hubei មានអ្នកស្លាប់១០០នាក់បន្ថែមទៀត។ រីឯករណី៥ទៀត មាននៅខេត្ត Tianjin និងហេណាន។
សូមបញ្ជាក់ថា បច្ចុប្បន្ន អ្នកស្លាប់១៧៧២នាក់ស្ថិតក្នុងប្រទេសចិន ដោយភាគច្រើនបំផុតនៅក្រុងវូហាន ខេត្ត Hubei ហើយតំបន់រដ្ឋបាលពិសេសចិន គឺតៃវ៉ាន់ និងហុងកុង ក៏មាន១ករណីរៀងៗខ្លួនផងដែរ។ ក្រៅពីចិន អ្នកស្លាប់៣នាក់ទៀតមាននៅបារាំង ជប៉ុន និងហ្វីលីពីន៕