កូរ៉េ៖ ប្រិយមិត្តច្បាស់ជាស្គាល់ជាក់ជាមិនខាន ក្រុមតារាចម្រៀងរបស់ប្រទេសកូរ៉េខាងត្បូង ដែលធ្វើឲ្យពិភពលោកចារជាប្រវត្តិសាស្រ្ តជាក្រុមតារាចម្រៀងដែលមានឥទ្ធិពលបំផុតនៅក្នុងវិស័យចម្រៀង K-pop ដែលមានឈ្មោះថា BTS។ ហើយពួកគេ គឺជាក្រុមចម្រៀងប្រុសរបស់ក្រុមហ៊ុនរបស់ Bighit Label ដែលមានសមាជិកសរុបទាំងអស់មានសរុប៧នាក់
រួមមាន RM Jin Suga J-hope Jimin Taehyung និង Jungkook ដោយម្នាក់ៗ គឺមានជំនាញ និងសមត្ថភាពពិសេស ខុសគ្នា និងមានតួនាទីដាច់ដឡែកពីគ្នានៅក្នុងក្រុម។
ក្រុមចម្រៀងមួយក្រុមនេះ ទទួលបានភាពជោគជ័យខ្លាំងបំផុត នៅជុំវិញពិភពលោក ដែលភាពល្បីរន្ទឺនេះបែកភាយសុះសាយរហូតទៅដល់បែកអុឺរ៉ុបទៀតផងដែរ។ ដោយសារតែពួកគេមានស្ទីលប្លែកៗនៃការតុបតែងខ្លួន និង ក្បាច់រាំជាដើមដែលធ្វើឲ្យក្រុមតារាចម្រៀងប្រុសទាំងនេះ ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកគាំទ្រ។
ជាក់ស្តែង ថ្ងៃនេះ ចង់បង្វែអារម្មណ៍អ្នកទស្សនាឲ្យប្លែកភ្នែកប្លែកអារម្មណ៍ម្តង ជាមួយនឹងស្ទីលនៃការតែងខ្លួនរបស់ក្រុមតារាចម្រៀងBTS ដែលធ្វើឲ្យអ្នកគាំទ្រស្រែក មិនឈប់ឈរសោះព្រោះតែរូបរាងដ៏សង្ហា បូករួមជាមួយនឹងការស្លៀកពាក់ដែលមានភាពទាក់ទាញយ៉ាងខ្លាំងថែមទៀតផង៕
តោះសូមមើលរូបភាពរបស់BTS ខាងក្រោម៖
BTS លេងស្ទីលប៉ុន្មានក្បាច់នេះ គ្មានអ្នកណាធ្វើដូច
តារា & កម្សាន្ដ
១៦-កុម្ភៈ-២០២០ ៧ល្ងាច · ៤ ឆ្នាំមុន
BTS លេងប៉ុន្មានក្បាច់នេះ សាហាវរកលេខដាក់គ្មាន ជាមួយនឹងស្ទីលនៃការតែងខ្លួនរបស់ក្រុមតារាចម្រៀងBTS ដែលធ្វើឲ្យអ្នកគាំទ្រស្រែក មិនឈប់ឈរសោះ ព្រោះតែរូបរាងដ៏សង្ហា បូករួមជាមួយនឹងការស្លៀកពាក់ ដែលមានភាពទាក់ទងយ៉ាងខ្លាំងថែមទៀតផង។