ប្រទេសថៃ៖ ដូចដែលប្រិយមិត្ត ពិសេសអ្នកដែលនិយមលេងបណ្ដាញសង្គមនានា ប្រាកដជាបានស្គាល់រួចមកហើយអំពីបុរសជនជាតិថៃមួយរូប ឈ្មោះ Anon ដែលតែងបង្ហោះរូបថតមួយចំនួនជាមួយនារី២នាក់ ដែលត្រូវបានគេដឹងថាជាប្រពន្ធរបស់លោក ដែលម្នាក់ៗសុទ្ធតែជាស្រីក្មេង មានសម្រស់ស្រស់ស្អាត សាច់សខ្ចីតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម្យ៉ាងវិញទៀត អ្វីដែលនឹកស្មានមិនដល់នោះគឺ ប្រពន្ធស្អាតទាំង២នាក់នោះ ហាក់ដូចជាមានចិត្តទូលាយ មិនខឹងប្ដីដែលមានប្រពន្ធម្តងពីរនោះទេ តែផ្ទុយទៅវិញ ពួកនាងទាំង២បែរជា ចេះយល់ចិត្ត មិនចេះឈ្លោះគ្នា និងចេះមើលថែ ដឹងទុក្ខធុរៈប្ដីថែមទៀតផង។
អ្វីដែលកាន់តែពិសេស នៅក្នុងថ្ងៃទិវានៃក្ដីស្រលាញ់នេះផ្ទាល់តែម្ដង បុរសជនជាតិថៃរូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជាអបអរសាទរ និងសរសើរចំពោះរូបលោក ដែលបានធ្វើរឿងមួយ សាកសមជាប្ដីដ៏ល្អមួយរូបមែន ដែលបានបង្ហាញនូវក្ដីស្រលាញ់ស្មើៗគ្នា ដោយទិញបាច់ផ្កាយ៉ាងធំជូនប្រពន្ធទាំង២ ម្នាក់មួយបាច់ មិនឲ្យច្រណែនគ្នានោះទេ។
ហើយទង្វើនេះបានបញ្ជាក់ថាគាត់ជាបុរសម្នាក់ដែលមានការទទួលខុសត្រូវ និងមិនមានចិត្តលម្អៀង ស្រលាញ់ម្ខាង ស្អប់ម្ខាងនោះឡើយ ដូច្នោះហើយទើបធ្វើឲ្យស្នេហាត្រកោណមួយនេះ ស្រលាញ់គ្នាពោរពេញដោយសន្តិភាព៕
សូមទស្សនារូបភាពខាងក្រោមនេះ៖




