ក្រោយCovid-19 វាយលុកវៀតណាមជាបន្តបន្ទាប់ អាជ្ញាធរ​សម្រេច​ដាក់ពលរដ្ឋខ្លួនជាង​១ម៉ឺន​នាក់​​ ឲ្យនៅដាច់​ដោយ​ឡែកពីគេ​

//s5.kh1.co/26/2676f69919f1e6e24a62a0cf47c5fe7dbd630941.jpg
សង្គម

 ១៣-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ប្រទេសវៀតណាម៖ ភូមិមួយចំនួននៅប្រទេសវៀតណាមដែលមានមនុស្សជាង ១ម៉ឺននាក់ត្រូវ​បានដាក់អោយនៅ​ដាច់ដោយឡែកពីគេ ក្រោយពេលមានករណី ៦ នៃកូរូណាវុីរុសត្រូវបានរកឃើញ។ ការបិទច្រកចេញចូលរបស់ឃុំ Son Loi ៤០ គីឡូម៉ែត្រពីទីក្រុងហាណូយ គឺជាការដាក់អោយនៅដោយឡែកដ៏ធំជាងគេ បន្ទាប់ពីចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយការដាក់អោយនៅដោយឡែកនេះ គឺរយៈពេលដល់ទៅ ២០ថ្ងៃឯណោះ។​ អាជ្ញាធរក៏បានចេញដំណឹងអោយអ្នកភូមិការពារខ្លួន និងចៀសវាងការជួបជុំគ្នាច្រើនផងដែរ។

https://s5.kh1.co/__image/w=650,h=366,q=100/79/7919a36f6343ef03c671510749ccd0fa73259ea2.jpg

គួរបញ្ជាក់ថា Son Loi គឺជាតំបន់កសិកម្មដែលមានភូមិជាច្រើនផ្តុំគ្នា។ ក្រសួងសុខាភិបាលបានរកឃើញថា មនុស្ស ៥ នាក់មកពីឃុំនេះត្រូវបានរកឃើញថាមានផ្ទុកកូរូណាវុីរុស ហើយទើបរកឃើញមួយករណី​ទៀតនៅថ្ងៃ​ព្រហស្បតិ៍នេះ។

សូមបញ្ជាក់ថា ក្រៅពី​ចិន វៀតណាម និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​២៤៣ ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​រួមមាន ជប៉ុន (​បញ្ចូល​ទាំង​អ្នកជំងឺ​នៅលើ​នាវា​ទេសចរណ៍ Diamond Princess) ថៃ សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេ​ស្ប៉ា​ញ និង​បែលហ្ស៊ិក​៕

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T