លោកតាវ័យចំណាស់បំផុតលើពិភពលោក ប្រាប់ថា បើចង់អាយុវែងដូចគាត់ គួរតែធ្វើបែបនេះ…!

//s5.kh1.co/b4/b40b0268c31c8872b90ada84a37dc95a2191fa29.jpg
សង្គម

 ១៣-កុម្ភៈ-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

លោកតាជនជាតិជប៉ុន វ័យ១១២ឆ្នាំ ក្លាយជាបុរសមានវ័យចំណាស់ជាងគេបំផុតលើពិភពលោក ក្នុងកំណត់ត្រា Guinness

ជប៉ុន៖ ថ្មីៗនេះ លោកតា Chitetu Watanabe វ័យ១១២ឆ្នាំ ឈានចូលវ័យ១១៣ឆ្នាំ ជាកសិករចូលនិវត្តន៍ រស់នៅក្នុងក្រុង Niigata បានជាប់ឈ្មោះក្នុងកំណត់ត្រាពិភពលោក Guinness ដែលជាបុរសមានវ័យចំណាស់ជាងគេបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកតា ក៏បានចែករំលែកគន្លឹះចំនួនពីរ ដែលធ្វើឲ្យគាត់មានអាយុវែងមកទល់សព្វថ្ងៃនេះ គឺកុំមានកំហឹងក្នុងខ្លួនឲ្យសោះ និងរក្សាស្នាមញញឹមជាប់ជានិច្ច។ ហើយចំពោះចំណីវិញ គាត់ចូលចិត្តពិសារនំធ្វើពីម្សៅទន់ៗ និងមានបឺរផ្អែមៗ។

កូនប្រសារស្រីរបស់លោកតាបានឲ្យដឹងដែរថា លោកតាមិនដែលផ្ទុះកំហឹង ឬស្រែកឡូឡាម្ដងណាឡើយ។ កូនៗ និងចៅៗទាំងអស់ តែងតែធ្វើឲ្យគាត់សើចសប្បាយយ៉ាងមានក្ដីសុខជារៀងរាល់ថ្ងៃ។

គួររម្លឹកដែរថា តំណែងជាបុរសវ័យចំណាស់ជាងគេបំផុតលើពិភពលោក ធ្លាប់កាន់កាប់ដោយលោកតា Masazo Nonaka ជាជនជាតិជប៉ុនដូចគ្នា តែបានទទួលមរណភាពកាលពីខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងវ័យ១១៣ឆ្នាំ៕

សូមទស្សនារូបភាពខាងក្រោម៖

  លោកតា Chitetu Watanabe ជាមួយនឹងវិញ្ញាបនបត្រ Guinness
  លោកតា Chitetu Watanabe ជាមួយនឹងវិញ្ញាបនបត្រ Guinness
 លោកតា Chitetu Watanabe
 លោកតា Chitetu Watanabe
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T