ចុម! ខ្លាចវីរុសកូរ៉ូណាពេក ដល់ថ្នាក់ប្រជាជនសឹង្ហបុរី យកស្រោមអនាម័យ មកដាក់ធ្វើជា....

//s5.kh1.co/a3/a38978087dd2da9384652a47a2ebb0af7753f8ae.jpg
សង្គម

 ១២-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប្រទេសសិង្ហបុរីកំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ជាមួយវីរុសកូរ៉ូណាថ្មី ដែលជាជំងឺកាចសាហាវ អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍នោះ គឺពួកគេយកស្រោមអនាម័យមកពាក់នៅម្រាមដៃជំនួស ស្រោមដៃ៕

សិង្ហបុរី៖ ប្រទេសសិង្ហបុរី បានប្រកាសថា កំពុងមានអាសន្ន ដោយ​មានជំងឺវីរុសកូរ៉ូណា កើនដល់ ៤៧ ករណី ដែលកំពុងធ្វើឲ្យប្រជាជន សិង្ហបុរីមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងប្រទេស សិង្ហបុរីផ្ទាល់កំពុងមានការភ័យខ្លាចយ៉ាងខ្លាំងជាមួយវីរុស កាចសាហាវនេះ ដោយ មានអ្នកលេងប្រព័ន្ធអ៊ីនធើណែតជាច្រើនបានចែកចាយរូបភាពតាម Reddit និងTwitter ដែលរូបភាពនោះ ពេលគ្រប់គ្នាបានឃើញហើយពិតជា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង។

នៅក្នុងនោះដែរ គេឃើញមានអ្នកខ្លះ បានយកស្រោមអនាម័យ មកពាក់លើម្រាមដៃរបស់ពួកគេ ដើម្បីជាការ ការពារ និង រក្សានៅអនាម័យ។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលពួកគេប្រើប្រាស់នៅជណ្ដើរយន្ត ពួកគេត្រូវពាក់ស្រោមអនាម័យទៅម្រាមដៃរបស់ពួកគេ ដើម្បីចុចនៅប៊ូតុង ដោយពួកគេគិតថា ក្នុងជណ្ដើរយន្តជាកន្លែងដែលមានអ្នកប្រើប្រាស់ និង ឆ្លងកាត់ច្រើន ដោយមិនដឹងថាអ្នកណាខ្លះឆ្លងជំងឺ។

ជាការពិតណាស់ ជំងឺមួយនេះពិតជាកាចសាហាវ ដោយវិធីមួយដែលអាចការពារខ្លួនអ្នកពីការឆ្លងមេរោគនេះគឺត្រូវលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកជានិច្ចជៀសវាងការប៉ះមុខរបស់អ្នក ដោយដៃរ និងពាក់ម៉ាសការពារមុខពេលអ្នកនៅខាងក្រៅ ឬកន្លែងដែលមានមនុស្សច្រើន ដើម្បីបង្កាពីជំងឺវីរុសថ្មីមួយនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព 
រូបភាព 
រូបភាព
រូបភាព
ស្រោមអនាម័យ លក់អស់ពីស្តុក
ស្រោមអនាម័យ លក់អស់ពីស្តុក
រូបភាព
រូបភាព
រូបភាព 
រូបភាព 
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T