អាល្លឺម៉ង់៖ កីឡាករ Philippe Coutinho បាននិយាយថា ខ្លួនមិនបានភ្ញាក់ផ្អើលចំពោះភាពជោគជ័យរបស់ Liverpool នៅរដូវកាលនេះ ហើយក៏មិនបានស្ដាយក្រោយដែលសម្រេចចិត្តចាកចេញផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សCoutinho បច្ចុប្បន្នកំពុងលេងឲ្យក្លិបយក្សអាល្លឺម៉ង់ Bayern Munich ក្នុងកិច្ចសន្យាខ្ចីជើងពី Barcelona។ ជម្រើសជាតិប្រេស៊ីលបានចាកចេញពីក្រុមហង្សក្រហម ទៅចូលរួមជាមួយក្រុម Barca ក្នុងឆ្នាំ២០១៨ អមជាមួយតម្លៃផ្ទេរ១៤៦លានផោន។
Liverpool បានប្រើប្រាស់ថវិការដែលបានមកពីការលក់ Coutinho ទៅធ្វើការចំណាយផ្ទេរយកខ្សែការពារ Virgil van Dijk និងអ្នកចាទី Alisson Becker ។
កីឡាករទាំងពីរ បានបង្ហាញទម្រង់យ៉ាងល្អ និងបានរួមចំណែកជួយក្រុមលោក Klopp ឈ្នះពាន Champions League ពាន FIFA Club World Cup និងពាន UEFA Super Cup កាលពីរដូវកាលមុន។
ចំណែកឯរដូវកាលនេះ Liverpool នៅតែបន្តធ្វើបានល្អ ដោយបច្ចុប្បន្នកំពុងឈរកំពូលតារាង Premier League ដាច់ពិន្ទុក្រុមលេខ២ Manchester City រហូតដល់២២ពិន្ទុ ខណៈការប្រកួតក្នុងលីក នៅសល់ការត្រឹមតែ១៣ប្រកួតទៀតប៉ុណ្ណោះ។
បើទោះបីឃើញ Liverpool ជោគជ័យខ្លាំងក៏ដោយ ក៏ Coutinho មិនបានភ្ញាក់ផ្អើលពីរឿងនេះទេ ដោយគាត់បាននិយាយប្រាប់កាសែត Sports Illustrated យ៉ាងដូច្នេះថា៖
ម្ចាស់អាវលេខ១០របស់ក្រុម Bayern រូបនេះ បានបន្តទៀតថា៖
គួរឲ្យដឹងដែរថា Bayern Munich បច្ចុប្បន្នកំពុងឈរលេខ១ក្នុងក្របខណ្ឌ Bundesliga ហើយពួកគេនឹងមានការប្រកួតសំខាន់មួយ នៅថ្ងៃទី២៦ ខែកុម្ភៈ ខាងមុខនេះ ដោយនឹងត្រូវតតាំងជាមួយក្រុម Chelsea ក្នុងព្រឹត្តិការណ៍ Champions League វគ្គ១៦ក្រុម ៕
ប្រភព៖ skysports