អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់ Manchester United លោក Ole Gunnar Solskjaer ត្រូវបានគេរាយការណ៍មកថាបានចាប់អារម្មណ៍ក្នុងការនាំយកកីឡាករ២រូបគឺ Jack Grealish និង James Maddison នៅទីផ្សាររដូវក្ដៅខាងមុខ ដោយគ្រោងនឹងចំណាយប្រាក់ប្រមាណជា ១៦០លានដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកចាត់ការទូទៅសញ្ជាតិន័រវែសរូបនេះបាននឹងសម្លឹងមើលកម្លាំងមួយចំនួនដើម្បីពង្រឹងគុណភាពរបស់ក្រុមឡើងវិញ ដោយបច្ចុប្បន្ន Man UTD កំពុងតែដាច់ពិន្ទុពីក្រុមកំពូលតារាងទាំង៤ ចំនួន៦ពិន្ទុ នៅក្នុងក្របខណ្ឌ Premier League។
បើតាមការចុះផ្សាយរបស់ The Sun បានសរសេររៀបរាប់ថាលោក Solskjaer បានដាក់គោលដៅទៅលើប្រធានក្រុមរបស់ Aston Villa កីឡាករ Jack Grealish និងខ្សែបម្រើឆ្នើមរបស់ Leicester កីឡាករ James Maddison ហើយលោកសង្ឃឹមថាពួកគេទាំងពីរនឹងអាចចាប់ដៃក្នុងការជួយក្រុមរបស់លោក។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា Man UTD អាចនឹងមានទឹកប្រាក់គ្រប់គ្រាន់សម្រាប់ការចំណាយក្នុងការនាំយកកីឡាករទាំងពីររូបនេះមកកាន់កីឡដ្ឋាន Old Trafford បើសិនជាក្លិបអាចលក់ Pogba ចេញ ខណៈមកទល់នឹងពេលនេះខ្សែបម្រើជម្រើសជាតិបារាំង Pogba នៅមិនទាន់អាចចូលលេងបាននៅឡើយ ក្រោយមានបញ្ហរបួសកាលពីខែធ្នូកន្លងទៅ។
នៅរដូវកាលនេះ Grealish និង Maddison បានបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្រុមរបស់គេរៀងៗខ្លួន និងកំពុងតែក្លាយជាគោលដៅក្នុងការនាំចូលរបស់បណ្ដាក្លិបធំៗនៅអឺរ៉ុប។
គួរបញ្ជាក់ផងដែរថា នៅកំឡុងទីផ្សារដោះដូរកីឡាករខែមករាដែលទើបតែកន្លងផុតទៅថ្មីៗនេះ Man UTD ទើបតែចំណាយលុយ ៦៨លានផោនក្នុងការទិញយកកីឡាករខ្សែបម្រើ Bruno Fernandes ពីក្លិប Sporting Lisbon៕
ប្រភព៖ DailyMail