ចិន៖ យោងតាមរបាយការណ៍មួយបានបង្ហាញថា យ៉ាងហោចណាស់មានមនុស្សប្រមាណ ៥០ម៉ឺននាក់ អាចនឹងឆ្លងវីរុសកូរ៉ូណានៅទីក្រុងវូហានប្រទេសចិនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដែលវាជាទីតាំងកំពុងផ្ទុះឡើងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវីរុសដ៏កាចសាហាវនេះបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១០១៨នាក់ និងឆ្លងដល់មនុស្សប្រមាណ ៤៣១០២នាក់ផ្សេងទៀត ហើយវាបន្តរីករាលដាលដល់ប្រទេស២៥ផ្សេងទៀតនៅលើពិភពលោក។ ក្នុងនោះដែរ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាភាគច្រើនគឺស្ថិតនៅទីក្រុងវូហានខេត្តហ៊ូប៉ី។
ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យក្នុងទីក្រុងឡុងដ៍ បានធ្វើការវិភាគពីការរីករាលដាលនៃវីរុសកូរ៉ូណានៅក្នុងទីក្រុងវូហាន ហើយក្នុងនោះដែរ ក្រុមអ្នកស្រាវជ្រាវទាំងនោះបានរកឃើញថា វីរុសកូរ៉ូណាទំនងជាផ្ទុះឡើងខ្លាំងនៅពាក់កណ្តាលខែកុម្ភៈ ហើយចំនួនប្រជាជននៅវូហានប្រហែល ១០ លាននាក់គឺនឹងស្ថិតនៅក្នុងហានិភ័យ។
លោក Adam Kucharski សាស្រ្តាចារ្យរងផ្នែករោគរាតត្បាតនៅមជ្ឈមណ្ឌលស្រាវជ្រាវបាននិយាយថា៖
គិតត្រឹមយប់ថ្ងៃអាទិត្យ រដ្ឋាភិបាលប្រចាំខេត្តហ៊ូប៉ីបានធ្វើការវាយតម្លៃថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅក្នុងខេត្តបានកើនឡើងដល់ ២៩,៦៣១នាក់ ដោយក្នុងនោះដែរមាន ១៦,៩០២នាក់នៅទីក្រុងវ៉ូហាន។ ហើយបើយោងតាមការវាយតម្លៃរបស់រដ្ឋាភិបាលចិនបានឱ្យដឹងទៀតថា អត្រាអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាមានប្រហែល ៤%៕