ញាក់សាច់! ការសម្តែងផ្ទាល់របស់តារា Kpop ទាំងនេះ ឡូយមិនចាញ់ក្នុង MV (មានវីដេអូ)

//s5.kh1.co/4d/4df86a50c3f32aaab4858630a1ffcb9d3cbd2843.jpeg
តារា & កម្សាន្ដ

 ១១-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

វីដេអូនៃការសម្តែងផ្ទាល់របស់តារា Kpop ទាំងនេះ ត្រូវគេចាត់ទុកជាឆាកដ៏អស្ចារ្យបំផុត ស្ទើរតែពិសេសជាង នៅក្នុងវីដេអូ MV ផ្លូវការទៅទៀត។

កូរ៉េខាងត្បូង៖ ខណៈពេលដែល Kpop កំពុងតែមានប្រជាប្រិយភាពខ្លាំង នៅលើឆាកអន្តរជាតិ ពួកគេក៏ស្រាប់តែត្រូវគេទម្លាយពីអាថ៌កំបាំង នៃភាពជោគជ័យទាំងនោះ ជាសារធាណៈតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ គ្រប់គ្នាសុទ្ធតែទទួលស្គាល់ថា អាថ៌កំបាំង នៃភាពជោគជ័យរបស់តារាៗក្នុងវិស័យ Kpop គឺជាភាពអត់ធ្មត់ ដែលព្រមនឹងហ្វឹកហាត់ដដែលៗ ឥតឈប់ឈរ រហូតស្ទាត់ជំនាញ។

លើសពីនេះទៅទៀតនោះ ពួកគេក៏ជាបុគ្គលដែលមានទេពកោលស្យខ្ពស់ អាចបញ្ចេញក្បាច់រាំបានរស់រវើក ថែមទាំងពូកែថែរក្សាសម្រស់ បានស្រស់ស្អាត ទោះបីរវល់នឹងការងារខ្លាំងយ៉ាងណាក៏ដោយ។

មិនត្រឹមតែប៉ុណ្ណឹងទេ ពួកគេនៅមានក្រុមការងារផលិតករដ៏អស្ចារ្យ ដែលអាចផលិតបទចម្រៀង មានគុណភាព មានលក្ខណៈស្តង់ដារ សម្លេង និងរូបភាពច្បាស់ល្អ ដូច្នេះហើយពេលដែល MV ចេញមកម្ដងៗ គឺតែងតែទទួលបានការចាប់អារម្មណ៍ខ្លាំង មិនចាញ់បទរបស់តារាៗប៉ែកអឺរ៉ុបឡើយ។ 
យ៉ាងណាមិញ មានមតិជាច្រើនបានលើកឡើងថា តារា Kpop ល្បីៗក្នុងពេលបច្ចុប្បន្ននេះ ពិតជាអស្ចារ្យខ្លាំងណាស់ ពួកគេមិនត្រឹមតែអាចធ្វើបានល្អ នៅក្នុង MV ប៉ុណ្ណោះទេ សូម្បីតែការសម្ដែងផ្ទាល់ ក៏អាចធ្វើឲ្យហ្វេនៗ ចំហមាត់គ្រប់ៗគ្នាដែរ។

គុណសម្បត្តិទាំងនេះ ត្រូវបានលើកទៅឲ្យក្រុមការងាររៀបចំឆាក អ្នករៀបចំការសម្ដែង និងក្រុមចម្រៀងដែលជាអ្នកសម្ដែងផ្ទាល់តែម្ដង។ ដោយសារតែពួកគេ មានភាពប៉ិនប្រសព្វ ការសម្ដែងក៏សុីចង្វាក់គ្នាល្អ ទើបធ្វើឲ្យឆាករបស់ពួកគេ មើលទៅស្ទើរតែពិសេសជាងការសម្ដែង នៅក្នុង MV ផ្លូវការទៅទៀត។
ទោះបីយ៉ាងនេះក្ដី ពួកគេក៏ធ្លាប់បានភ្លាត់ស្នៀត ជាច្រើនលើករួចមកហើយ ពេលសម្ដែងផ្ទាល់បែបនេះ ប៉ុន្តែវាគ្រាន់តែជាចំណុចខ្វះខាត បន្តិចបន្តួចតែប៉ុណ្ណោះ៕

ចង់ដឹងថា តើពួកគេសម្ដែងផ្ទាល់បានឡូយជាងក្នុង MV កម្រិតណា?

តោះមកទស្សនាវីដេអូការសម្ដែងផ្ទាល់ខាងក្រោម ៖

BTS សម្តែងបទ Fake Love
 EXO សម្តែងបទ Wolf
ITZY សម្តែងបទ DALLA DALLA
LOONA សម្តែងបទ Butterfly
Stray Kids សម្តែងបទ Double Knot
SEVENTEEN សម្តែងបទ HIT
GFRIEND សម្តែងបទ Time For The Moon Night
SuperM សម្តែងបទ Super Car
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T