នៅទូទាំងប្រទេសចិន មនុស្សចំនួន ៤០,១៧១ នាក់បានឆ្លងជំងឺខណៈពេលដែល ១៨៧,៥១៨ នាក់កំពុងស្ថិតក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជូនក្រុមអ្នកជំនាញទៅទីក្រុងប៉េកាំងដើម្បីជួយស៊ើបអង្កេតមេរោគថ្មីនេះ។ យោងតាមទិន្នន័យរបស់ប្រទេសចិន អ្នកជំងឺចំនួន ៣,២៨១ នាក់ត្រូវបានព្យាបាល និងបានចេញពីមន្ទីរពេទ្យហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអង្គការសុខភាពពិភពលោក ព្រមានជាមុនថាសន្ទុះនៃការឆ្លងមេរោគកូរ៉ូណាមានកំណើនគួរឲ្យបារម្ភ។ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូបានកើនលើសការឆ្លងរាលដាលនៃជំងឺសារនៅឆ្នាំ ២០០៣ ដែលមានប្រភពដើមមកពីប្រទេសចិននិងបានសម្លាប់មនុស្ស ៧៧៤ នាក់នៅទូទាំងពិភពលោក។
អង្គការសុខភាពពិភពលោកកាលពីថ្ងៃសៅរ៍បាននិយាយថា ចំនួនករណីនៅក្នុងប្រទេសចិនដូចជាឆាប់ពេកក្នុងការនិយាយថាវីរុសបានឈានដល់ចំណុចកំពូល។
នៅល្ងាចថ្ងៃអាទិត្យអង្គការខាងលើ បានបញ្ជូនបេសកកម្មអន្តរជាតិដើម្បីជួយសម្របសម្រួលដល់ការឆ្លើយតបចំពោះការផ្ទុះឡើង នៃជំងឺនេះ។ វីរុសថ្មីនេះត្រូវបានគេរាយការណ៍ជាលើកដំបូងនៅក្នុងទីក្រុង Wuhan ដែលជារដ្ឋធានីនៃខេត្ត Hubei ។
ទីក្រុងដែលមានមនុស្សចំនួន ១១ លានត្រូវបានជាប់គាំងអស់រយៈពេលជាច្រើនសប្តាហ៍។ អង្គការសុខភាពពិភពលោកបានប្រកាសអាសន្ននៅលើពិភពលោកកាលពីថ្ងៃទី ៣០ ខែមករា។
វាបានរាលដាលដល់ប្រទេសយ៉ាងតិច ២៧ ផ្សេងទៀត ប៉ុន្តែរហូតមកដល់ពេលនេះមានអ្នកស្លាប់តែ ២នាក់ប៉ុណ្ណោះនៅខាងក្រៅប្រទេសចិនដីគោក គឺមាននៅហ្វីលីពីន និងហុងកុង។ទន្ទឹមនឹងនេះដែរនៅហុងកុងអ្នកដំណើរនៅលើកប៉ាល់ទេសចរណ៍ដែលដាច់ពីដីគោកនោះ ត្រូវបានអនុញ្ញាតឱ្យចុះចតបន្ទាប់ពីការធ្វើតេស្តបង្ហាញថាគ្មានការឆ្លងក្នុងចំណោមពួកគេ ឬនាវិកទេ។
The world Dream ត្រូវបានធ្វើឡើងដោយដាច់ដោយឡែកពីគេ បន្ទាប់ពីអ្នកដំណើរ ៨ នាក់ពីនាវាទេសចរណ៍បានឆ្លងមេរោគនេះ។ នាវាទេសចរណ៍មួយគ្រឿងទៀតចេញពីប្រទេសជប៉ុននៅតែស្ថិតក្នុងការអោយដាក់ឲ្យដាច់ពីគេ បន្ទាប់ពីមានករណីជាច្រើនត្រូវបានបញ្ជាក់នៅលើនាវា។
កូរ៉េខាងត្បូងបានចេញការហាមឃាត់ជាបណ្តោះអាសន្ន លើនាវាទេសចរណ៍ដែលចូលកំពង់ផែរបស់ខ្លួនដោយសារតែ ខ្លាចមានការរីករាលដាលនៃមេរោគនេះ៕