ល្អមើលសាហាវ កក្រើកខ្លាំង! ចាញ់ ព្រំ សំណាង នៅខ្មែរមិនអស់ចិត្ត ទៅសងសឹកដល់ទឹកដីថៃ សម្រុកគ្នាមួយឆ្ងាញ់ (មានវីដេអូ)

//s5.kh1.co/03/0315e50cf48f214a584d24465c028e74f774b1ff.jpg
កីទ្បា

 ១០-កុម្ភៈ-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

ព្រំ សំណាង ជួប ស៊នខាវ ក្នុងជំនួបសងសឹក កក្រើកសង្វៀន Super Champ

បាងកក៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី Muay Thai Super Champ របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៨ នៅប្រទេសថៃ កាលពីថ្ងៃអាទិត្យម្សិលមិញ សិស្សគុនរបស់ក្លិបឆ័ត្រយោងពិសេស៩១១ កីឡាករ ព្រំ សំណាង បានប្រកួតស្មើពិន្ទុគ្នាជាមួយកីឡាករម្ចាស់ផ្ទះថៃ ស៊នខាវ ក្រោយតស៊ូគ្នាយ៉ាងស្វិតស្វាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ព្រំ សំណាង និងកីឡាករថៃ ស៊នខាវ ស្មើពិន្ទុគ្នា
កីឡាករ ព្រំ សំណាង និងកីឡាករថៃ ស៊នខាវ ស្មើពិន្ទុគ្នា

ការប្រកួតក្នុងតំណែងគូឯកប្រចាំកម្មវិធី លើប្រភេទទម្ងន់៧៦គីឡូក្រាម និងមានតែ៣ទឹកប៉ុណ្ណោះ។ ការប្រកួតពេញ ៣ទឹក ទាំងកីឡាករកម្ពុជា ព្រំ សំណាង និងកីឡាករថៃ ស៊នខាវ បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាករទាំងពីរព្យាយាម ប្រើកែង ទាត់ និងដូរជង្គង់គ្នាយ៉ាងខ្លាំងៗ។ យ៉ាងណា ជាលទ្ធផលគណៈកម្មការបានកាត់ក្ដីឲ្យកីឡាករទាំងពីរស្មើពិន្ទុគ្នា។

ការប្រកួតរវាង ព្រំ សំណាង និងស៊នខាវ
ការប្រកួតរវាង ព្រំ សំណាង និងស៊នខាវ
ការប្រកួតរវាង ព្រំ សំណាង និងស៊នខាវ
ការប្រកួតរវាង ព្រំ សំណាង និងស៊នខាវ
កីឡាករកម្ពុជា ព្រំ សំណាង
កីឡាករកម្ពុជា ព្រំ សំណាង

គួរឲ្យដឹងផងដែរថា ការប្រកួតយប់មិញនេះគឺជាការប្រកួតសងសឹក ដោយកាលពីខែតុលា ឆ្នាំ២០១៩កន្លងទៅ ព្រំ សំណាង ធ្លាប់បានយកឈ្នះ ស៊នខាវ ដោយពិន្ទុម្ដងរួចមកហើយនៅសង្វៀនក្នុងស្រុកមួយ។ កីឡាករថៃមានដើមកំណើតមកពីខេត្តរ៉យអេត ស៊នខាវ ក៏ធ្លាប់ប្រកួតឈ្នះកីឡាករជើងខ្លាំងកម្ពុជា កែវ រំចង់ ផងដែរ៕

ចង់ឃើញថា ការប្រកួតសងសឹករវាង ព្រំ សំណាង និង ស៊នខាវ នៅសង្វៀន Super Champ កក្រើកយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T