ភ្នំពេញ៖ ដោយសារតែភាពតស៊ូ បានធ្វើឲ្យអ្នកលក់Online អ្នកនាង Love Riya កាន់តែមានបានខ្លាំង មានទ្រព្យស្តុកស្តម្ភឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យមហាជនជាច្រើនសរសើរ និងពេញចិត្តចំពោះភាពតស៊ូទាំងថ្ងៃយប់របស់នាងតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែកបើក្រឡេកទៅមើលការតែងខ្លួនរបស់តារាស្រី សាច់សខ្ចីរូបនេះ ប្រិយមិត្តមួយចំនួនប្រាកដជាបានដឹងថា នាងនិយមលេងស្ទាយ៍តែងខ្លួនខ្លាំង អមជាមួយនឹងគ្រឿងពេជ្រយ៉ាងចាំងភ្នែក រាល់ពេលLive គ្រប់ពេល សុទ្ធតែម៉ូតស្អាតៗ និងគួរឲ្យចាប់អារម្មណ៍ខ្លាំង។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែលេចឡើងនូវតម្លៃគ្រឿងពេជ្រមួយឈុត ដែលគ្រាន់តែជាឈុតដែលនាងពាក់ថតLive វីដេអូលេងៗប៉ុណ្ណោះ ដោយមួយឈុតនេះពិតជាស្អាតខ្លាំង ដាំត្បូងពេជ្រតូចធំជាច្រើនគ្រាប់ ដែលមានតម្លៃជិត១០ម៉ឺនដុល្លារ អាចទិញផ្ទះបានមួយល្វែង ពោលគឺមួយឈុតមាន ខ្សែ.ក ក្រវិល តម្លៃ៩៥,៥៥០ដុល្លារឯណោះ។ ទាំងនេះ គឺជាតម្លៃម្ចាស់ហាងបានបង្ហាញប្រាប់។
ទន្ទឹមនឹងនេះដែរ ហ្វេនជាច្រើនសឹងតែបើកភ្នែកធំៗ ដែលនាងចំណាយច្រើនទៅលើគ្រឿងអលង្ការ ដើម្បីពាក់លម្អខ្លួនថ្លៃខ្លាំងយ៉ាងដូច្នោះ ស្របពេលដែលនាងពាក់ច្រើនឈុត និងដូរគ្រប់ម៉ូតទៅហើយ៕