សហអាមេរិក៖ អាកាសចរណ៍ក៏ដូចជាឧស្សាហកម្មទេសចរណ៍នានាដែរ ភាគច្រើននៅតែជាកន្លែងដែលគ្រប់គ្រងដោយបុរស។ សូម្បីតែនៅឆ្នាំ ២០១៩ អ្នកបើកយន្តហោះជាស្ត្រីនៅតែមានចំនួនប្រហែល ៤,៤ ភាគរយ (ឬ ៦៩៩៤ នាក់) ទាំងអ្នកបើកយន្តហោះកម្រិតដំបូង (commercial pilots) ទាំងនៅសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស បើយោងតាមមជ្ឈមណ្ឌលអាកាសចរណ៍។ ក្នុងឆ្នាំ២០១៩ ប្រវត្តិរូបអាកាសចរណ៍មួយគូនេះត្រូវបានលេចឡើងនៅពេលដែលអ្នកដំណើរ Dr. John Watrel បានដឹងថាអ្នកបើកយន្តហោះឌូបៃអ៊ែរ ៧៥៧ របស់គាត់តាមពិតជាម្តាយនិងកូនស្រី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រធានក្រុម (កាប់ពីទេន) Wendy Rexon និងកូនស្រីដំបូងរបស់នាងគឺ Kelly Rexon គឺជាម្តាយនិងកូនស្រីដំបូងគេនៅក្នុងប្រវត្តិសាស្រ្តដែលធ្វើការហោះហើរជាមួយគ្នា។ និយាយរួមទៅការហោះហើរគឺជាអាជីវកម្មមួយ សម្រាប់គ្រួសារ Rexons ។ Wendy និងកូនស្រីពីរនាក់របស់នាងគឺជាអ្នកបើកយន្ដហោះរួមជាមួយប្តីនាងផងដែរ ដែលជាអ្នកបើកយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក។ Kelly បាននិយាយប្រាប់វិទ្យុ ABC ថា “វាជាផ្នែកមួយនៃអាជីវកម្មគ្រួសាររបស់យើង។ ខ្ញុំបានចាប់ផ្តើមហោះហើរនៅពេលដែលខ្ញុំមានអាយុ ១៦ ឆ្នាំ ហើយខ្ញុំមានសេចក្តីរីករាយក្នុងការធ្វើជាគ្រូបង្វឹកដល់ប្អូនស្រីខ្ញុំដែលនាងគឺជាសិស្សដំបូងរបស់ខ្ញុំ” ។
Wendy និងកូនស្រីឈ្មោះ Kelly បានហោះហើរជាមួយគ្នាចេញពីអាកាសយានដ្ឋាន JFK ញូវយ៉ក។ ការហោះហើរលើកដំបូងរបស់ពួកគេ ប្រឈមមុខនឹងផ្សែង ចំហាយដែលកើតមានឡើងក្នុងកាប៊ីនយន្ដហោះ។ ទោះបីជាមានផលវិបាកដែលមិនបានគ្រោងទុកជាមុនក៏ដោយក៏ពួកគេបានចុះចតដោយសុវត្ថិភាពនៅក្នុងទីក្រុងឡូសអង់សឺឡែស។ វាជាលើកដំបូងហើយដែល Wendy បានឃើញកូនស្រីរបស់គាត់ចុះចតជាបន្ទាន់បែបនេះ។ Wendy បានលើកឡើងថា“ នាងអស្ចារ្យណាស់” ។ វាជាស្ថានភាពលំបាក តែKelly បានធ្វើឱ្យមានភាពងាយស្រួល ដោយសារការបណ្តុះបណ្តាល គួបផ្សំនឹងសមត្ថភាពរបស់នាង»។