ហេតុអីអ្នកគួរមានមុខរបរយ៉ាងតិចពីរ?

//s5.kh1.co/b2/b22c3fac1625a706fefd557ffa48be83a669f070.jpg
សង្គម

 ០៧-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

វាមិនមែនជារឿងចម្លែកទេដែល មេធាវីចង់ធ្វើការងារថ្មីជាIT ឬអ្នកបង្កើតកម្មវិធី ចង់ក្លាយអ្នកសរសេររឿង​ប្រលោមលោក ឬ អ្នកអក្សរសាស្ត្រមានគំនិតរវើរវាយ ចង់ក្លាយជាអ្នកច្នៃ​ប្រឌិតរូបភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រហែលជាអ្នកក៏សុបិន្តចង់ប្តូរអាជីព ដែលខុសប្លែកពីការងារបច្ចុប្បន្នរបស់អ្នកដែរ។ ​ប៉ុន្តែតាមបទពិសោធន៍មនុស្សម្នាក់ៗមានផ្លូវដើរជីវិតមិនដូចគ្នា វាពិតជាកម្រណាស់​ដែលអាចមនុស្ស​បែបនេះ​អាចធ្វើការពីរ ទៅបីក្នុងអាជីពផ្សេងគ្នាបាន។ តាមគេហទំព័រ Harvard Business Review មានហេតុផល​ជាច្រើនបានបង្ហាញថា ការដែលអ្នកអាចធ្វើការងារយ៉ាងតិចពីរ ធ្វើអោយអ្នក​ទទួលបានលទ្ធផលល្អ។

https://s5.kh1.co/__image/w=650,h=366,q=100/17/178f99356b36b18c9518afe2b5579ce9a572bdce.jpg

ប៉ុន្តែចំណុចសំខាន់ គឺមិនគួរបោះបង់ការងារបច្ចុប្បន្នរបស់អ្នក ហើយទទួលយកការងារថ្មី ដោយមិនបំពេញ​វាអោយបាន​ល្អ​នោះទេ។ អ្នកជំនួញអាជីពជាច្រើនសុទ្ធតែឲ្យដំបូន្មានស្រដៀងគ្នាថា ចម្លើយគឺ គួរធ្វើទាំងពីរ។ អាជីពពីរ គឺប្រសើរជាងមួយ។ ហើយបើអ្នកត្រូវប្តេជ្ញាចិត្តចំពោះអាជីពពីរនោះ អ្នកនឹងទទួលអត្ថប្រយោជន៍ទាំងពីរ។

តាមបទពិសោធន៍ផ្ទាល់អ្នកជំនួញម្នាក់មានមុខជំនាញចំនួនបួន៖ ជាអ្នកយុទ្ធសាស្ត្រសាជីវកម្ម នៅក្រុមហ៊ុន Fortune 500 ជាមន្រ្តីបំរុងកងទ័ពជើងទឹកអាមេរិក អ្នកនិពន្ធសៀវភៅ និងProducer។

https://s5.kh1.co/__image/w=650,h=325,q=100/ab/ab554e5e96c8f324e93a41414fb0ae9a523ddedd.jpg

សំណួរពីរដែលមនុស្ស តែងតែសួរគាត់ជាញឹកញាប់បំផុតគឺ "តើអ្នកគេងបានប៉ុន្មានម៉ោងក្នុងមួយថ្ងៃ?" និង "តើអ្នករកពេលវេលាដើម្បីធ្វើវាយ៉ាងដូចម្តេច?"

ប៉ុន្តែ“ នៅក្នុងដំណើរការនៃការងារ” ទាំងនេះមិនផ្តោតលើហេតុផល និងការលើកទឹកចិត្តរបស់ខ្ញុំទេ។ ផ្ទុយទៅវិញសំណួរដែលសួរមកកាន់ខ្ញុំទៀតថា“ ហេតុអ្វីបានជាអ្នកមានអាជីពច្រើនម្ល៉េះ?” និយាយអោយចំទៅ ការធ្វើ ការងារជាច្រើនធ្វើឱ្យខ្ញុំរីករាយ និងធ្វើអោយខ្ញុំបានធ្វើការងារអ្វីដែលមិនធ្លាប់ធ្វើពីមុនមក ដើម្បីបំពេញសេចក្តី​សុខ​របស់ជីវិត។ វាក៏ជួយឱ្យខ្ញុំធ្វើបានល្អប្រសើរផងដែរនៅក្នុងការងារនីមួយៗ៕

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T