ក្ដុកក្ដួល! លោកតា កាន់ដៃប្រពន្ធ និងស្រក់ទឹកភ្នែកលាជាលើកចុងក្រោយ ព្រោះដឹងថាប្រពន្ធរស់មិនបានយូរ (មានវីដេអូ)

//s5.kh1.co/9c/9cc770a8c48e712f9f7f059ba5a26dffa20ee7b0.jpg
សង្គម

 ០៦-កុម្ភៈ-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

គូស្វាមីភរិយាវ័យចំណាស់លាគ្នាជាលើកចុងក្រោយ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់

ចិន៖ វីដេអូឃ្លីបខ្លីមួយដែលមានអ្នកចូលទស្សនារហូតដល់ទៅ១៤លានដងក្នុងរយៈពេលត្រឹមតែ២៤ម៉ោង បានបង្ហាញពី ការលាគ្នាចុងក្រោយរវាងគូស្វាមីភរិយាវ័យចំណាស់មួយគូ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង Chengdu

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកតា Zhang វ័យ៨៥ឆ្នាំ និងលោកយាយ Wen វ័យ៨៧ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមុននិងក្រោយគ្នាមួយថ្ងៃប៉ុណ្ណោះ កាលពីពាក់កណ្ដាលខែមករាកន្លងទៅនេះ។ លោកតា Zhang មានជំងឺមហារីកសួត និងស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ។ ចំណែកឯលោកយាយ Wen មានជំងឺវង្វេង និងពិបាកដកដង្ហើម ដោយត្រូវដាក់ខ្យល់អុកស៊ីសែនជាប់  នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ ក្រោយពីសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយ​រយៈរួចមក ស្ថានភាពលោកយាយ Wen កាន់តែដុនដាបទៅ ទើបលោកតា Zhang សុំកូនៗ ឲ្យជូនគាត់ទៅបន្ទប់ប្រពន្ធដើម្បីលាគ្នាជាលើកចុងក្រោយ។

លោកតា Zhang បាននិយាយទៅកាន់កូនៗថា៖

ប៉ាប្រហែលជាលែងបានជួបមុខម៉ាក់របស់ពួកឯងទៀតហើយក្នុងជាតិនេះ ប៉ាចង់ទៅជួបគាត់។

ក្រោយមក គ្រូពេទ្យក៏បានអនុញ្ញាតឲ្យពួកគាត់ទាំងពីរជួបគ្នា តែលោកយាយបានត្រឹមសម្លឹងមើលមុខលោកតា ដោយមិនអាចនិយាយរួច ព្រោះតែទុយោសុងជាប់ក្នុងបំពង់ក។ 

លុះមកដល់ថ្ងៃទី៣១ ខែមករា លោកយាយបានទទួលមរណភាព ហើយកូនៗមិនទាន់បានប្រាប់ឲ្យលោកតាដឹងពីរឿងនេះឡើយ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

លោកតា និងលោកយាយកំពុងលាគ្នាចុងក្រោយ
លោកតា និងលោកយាយកំពុងលាគ្នាចុងក្រោយ
លោកតា និងលោកយាយកំពុងលាគ្នាចុងក្រោយ
លោកតា និងលោកយាយកំពុងលាគ្នាចុងក្រោយ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T