ចិន៖ ជារឿងគួរឲ្យសោកស្ដាយមួយសម្រាប់ប្ដីប្រពន្ធជនជាតិសាំងហ្គាពួរមួយគូ មិនអាចចូលរួមមង្គលការរបស់ខ្លួនឯងដោយផ្ទាល់ បានត្រឹមថតវីដេអូផ្សាយផ្ទាល់នៅលើអេក្រង់ ដោយសារជាប់គាំងក្នុងខេត្តមួយក្បែរនឹងទីក្រុង វូហាន ដែលជាតំបន់កំពុងផ្ទុះវីរុសប្រភេទថ្មី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្ដីប្រពន្ធមួយគូខាងលើរួមទាំងឪពុកម្ដាយខាងស្រី បានចាកចេញពីប្រទេសសាំងហ្គាពួរ ក្នុងគោលបំណងទៅលេងគ្រួសារខាងកូនកម្លោះដែលរស់នៅភូមិមួយក្នុងខេត្ត ហួណាន ក្បែរនឹងតំបន់ដែលកំពុងផ្ទុះជំងឺរលាកសួត 2019-nCoV ដែលជាហេតុធ្វើឲ្យពួកគេមិនអាចវិលត្រលប់ទៅចូលរួមពិធីមង្គលការវិញបាន។
ទោះជាយ៉ាងណាក៏ដោយ មង្គលការដែលបម្រុងនឹងកើតមួយនេះ ពិតជាមិនអាចលុបចោលបានទេ ព្រោះមិនមានពេលគ្រប់គ្រាន់សម្រាប់ជូនដំណឹងដល់ភ្ញៀវវិញ។ យ៉ាងណាមិញ គូរស្វាមីភរិយាមួយគូរនេះ បានជ្រើសរើសការថតវីដេអូផ្សាយផ្ទាល់នៅលើអេក្រង់ធំមួយ ព្រមទាំងស្លៀកឈុតរៀបការផងដែរ ដើម្បីជាការស្វាគមន៍ដល់ភ្ញៀវកត្តិយសដែលបានចូលរួមក្នុងពិធីអាពាហ៍ពិពាហណ៍របស់ពួកគេ។
ទន្ទឹមនឹងនេះដែរ គូរស្វាមីភរិយាថ្មី ក៏បានសម្ដែងការអរគុណដល់ភ្ញៀវកត្តិយសទាំងអស់ តាមរយៈការផ្សាយផ្ទាល់នៅលើអេក្រង់ ថា៖
គួរឲ្យដឹងដែរថា នៅក្នុងពិធីមួយនេះគេឃើញមានភ្ញៀវចូលរួមជាច្រើន បើទោះបីជាមានការប្រកាសអំពីអវត្តមានកូនកម្លោះ និងកូនក្រមុំយ៉ាងណាក្ដី។ ហើយសូម្បីឪពុកខាងស្រីក៏ពុំមានវត្តមានដែរ គឺមានតែបងស្រីរបស់កូនក្រមុំប៉ុណ្ណោះ ជាអ្នកកំដរភ្ញៀវ៕