ថៃ៖ សម្រាប់តារាសម្ដែងស្រី Ice Apisada ជាតារាសម្ដែងមួយរូបដែលបានប្រឡូកនៅក្នុងវិស័យសិល្បៈជាយូរឆ្នាំមកហើយ នាងថែមទាំងបានសាងភាពល្បីល្បាញ និងទទួលបានការគាំទ្រជាច្រើនពីបណ្ដាទស្សនិកជន ពីសមត្ថភាព រួមទាំងការតុបតែងខ្លួនយ៉ាងលេចធ្លោរបស់នាង ដែលបានបង្ហាញតាមរយៈរឿងភាគ ក៏ដូចជាទៅចូលរួមនៅក្នុងកម្មវិធីផ្សេងៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត តារាសម្ដែងស្រីរូបនេះ ក៏មានមុខមាត់ដ៏ស្រស់ស្អាត និងគួរឲ្យទាក់ទាញ ដូច្នោះហើយ មិនថានាងតុបតែងខ្លួន ឬស្លៀកពាក់បែបណានោះទេ នាងនៅតែបង្ហាញភាពទាក់ទាញ លេចធ្លោ មិនត្រឹមតែប៉ុណ្ណោះនាងតែងតែស្លៀកសម្លៀកបំពាក់បែបស៊ិចស៊ីគួរឲ្យចាប់អារម្មណ៍។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងរឿងម៉ូតសម្លៀកបំពាក់ ដ៏គួឲ្យចាប់អារម្មណ៍របស់តារាស្រីរូបនេះ ក៏មានម៉ូតសម្លៀកបំពាក់ដ៏ទាក់ទាញប៉ុន្មានម៉ូត ដែល Ice Apisada បានស្លៀកពាក់ ព្រមទាំងបានបង្ហាញភាពស៊ិចស៊ីរបស់ខ្លួន ដែលមើលទៅនាងមានភាពល្អឥតខ្ចោះសឹងគ្រប់ម៉ូត មានភាពទាន់សម័យ ដែលអាចឲ្យអ្នកតាមដានគ្រប់គ្នាយកគំរូតាមនាងបានផងដែរ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖