ភ្នំពេញ៖ បច្ចុប្បន្ននេះការពេញនិយមស្លៀកពាក់ តែងតែប្លែកៗសម្រាប់យុវវ័យជាច្រើន ដែលគេនិយមចូលចិត្តស្លៀកពាក់ពណ៌លេចៗ ស្របពេលដែលមនុស្សមួយចំនួនបានគិតថា អ្នកដែលមានសម្បុរស្រអែម ពាក់មិនសូវជាពាក់មិនសមនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែបើក្រឡេកទៅមើល តារាស្រីដ៏មានប្រជាប្រិយភាពកញ្ញា កុសុម៉ា វិញ ទោះបីជានាងមានសម្បុរមិនសូវសយ៉ាងណាក្តី ក៏ប៉ុន្តែតារាស្រីរូបនេះតែងតែជ្រើសរើសការស្លៀកពាក់បែបពណ៌លេចៗប្លែកគួរឲ្យចាប់អារម្មណ៍ខ្លាំង មិនថាដើរលេងកម្សាន្ត ក៏ដូចជាចូលរួមកម្មវិធីនានានោះទេ។
រាល់ការស្លៀកពាក់របស់នាងជាមួយនឹងពណ៌បែបនេះ មើលទៅមិនអាក្រក់មើលដូចដែលពាក្យគេធ្លាប់និយាយ សម្បុរស្រអែមពាក់មិនសមនោះទេ តែតារាស្រីរូបនេះវិញមើលទៅស្រស់ស្អាតលេចធ្លោទាក់ទាញ មិនថាស្លៀកពាក់បែបសាមញ្ញយ៉ាងណាក្តី។
ជាមួយគ្នានេះដែរ បន្ទាប់ពីចាប់អារម្មណ៍ទៅលើការតែងខ្លួនរបស់នាង ហ្វេនជាច្រើនពិតជាពេញចិត្ត និងសរសើរដល់នាង ដែលតែងតែជ្រើសរើសការតែងខ្លួនប្លែកៗ មើលទៅមិនដដែលៗ សាកសមជាមួយតារាល្បីតែម្តង៕
សូមទស្សនារូបភាពខាងក្រោមនេះ៖