អូស្ត្រាលី៖ សត្វ koala ជាច្រើនក្បាលបានស្លាប់ និងជាង ៨០ក្បាលទៀតកំពុងត្រូវបានគេព្យាបាលរបួស និងផ្តល់ចំណីឱ្យ ក្រោយពេលដែលជម្រករបស់ពួកវាត្រូវបានគេកាប់បំផ្លាញ។ នាយកដ្ឋានផ្នែកបរិស្ថាននិយាយថា ប្រហែល ៨០ ក្បាលត្រូវបានយកចេញពីកន្លែងជម្រកទៅកាន់កន្លែងព្យាបាល ហើយអ្វីដែលគួរឱ្យស្តាយគឺមានមួយចំនួនត្រូវគេបង្ខំចិត្តសម្លាប់ ដោយសារមិនអាចជួយបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផែនការត្រូវបានរៀបចំឱ្យមានការផ្លាស់ប្តូរទីកន្លែងរបស់ពួកវាសិន បើសិនជាពួកវាមិនមានបញ្ហាក្នុងការផ្លាស់ប្តូរទេ។ អង្គការ Friends of the Earth បានប្រាប់ថា ជម្រករបស់ពួកវាត្រូវបានកាប់បំផ្លាញកាលពីខែធ្នូ ដែលជាការឃោរឃៅ ហើយបានបន្សល់ទុកឱ្យមាន koala រាប់រយក្បាលស្លាប់ ឬរងរបួស។ ការស្លាប់ក្រោយបាត់បង់ជម្រកនោះគឺកើតឡើងបន្តពីការឆេះព្រៃដ៏ខ្លាំងក្លា សឹងតែគ្របដណ្តប់ប្រទេសអូស្ត្រាលីទាំងមូល ដោយបានសម្រាប់សត្វ koala នេះរាប់ពាន់ក្បាល ហើយត្រូវបានគេដាក់បញ្ចូលថា ជាប្រភេទសត្វជិតផុតពូជទៀតផង៕
ប្រភព៖ ChannelNewsAsia