ភ្នំពេញ៖ សង្គមបច្ចុប្បន្ននេះ មានជនពិការជាច្រើនដែលពួកគេ ទ្រាំរស់នៅដោយមានការលើកទឹកចិត្តពីមនុស្សនៅជុំវិញខ្លួន ដោយធ្វើយ៉ាងណាឲ្យជនពិការទាំងអស់មានស្នាមញញឹម និង រស់នៅដូចជាមនុស្សធម្មតា ក្នុងនោះដែរក៏មានអង្គការជាច្រើនផ្សព្វផ្សាយ ដោយមិនឲ្យនរណាម្នាក់រើសអើងពីជនពិការណាម្នាក់នោះឡើយ បើទោះបីពួកគេមិនមានអវៈយវៈមិនគ្រប់គ្រាន់ដូចមនុស្សធម្មតាក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ប្រិយមិត្តច្បាស់ជានៅចាំ ស្រី ប៉ុច ដែលនាងជាយុវតីពិការដៃទាំងសងខាង រាល់ធ្វើសកម្មភាពទាំងអស់របស់នាង គឺប្រើដោយជើង តែអ្វីដែលគួរឲ្យសរសើរដល់នាង គឺនាងតែងតែមានស្នាមញញឹម នាងអាចប្រើជិវិតរស់នៅដូចមនុស្សធម្មតាបាន មើលទៅនាងដូចជាមិនលំបាកអ្វីសោះឡើយ ហើយនាងក៏បានទៅរៀនសូត្រដូចយុវជន និង យុវតីផ្សេងទៀតផងដែរ ។
ជាក់ស្ដែង អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាកាន់តែនឹកស្មានមិនដល់ នោះគឺនាងក៏អាចច្រៀងបានយ៉ាងពិរោះ នៅក្នុង បទចម្រៀង “ ម្ដាយអូនមិនពេញចិត្តបង ” ដោយបានស្ដាប់សម្លេងរបស់នាងច្រៀងហើយ ពិតជាពិរោះមិនចាញ់តារាអាជីពប៉ុន្មាននោះឡើយ ដោយនាងមានទាំងសម្លេង បូករួមនិងទឹកមុខ បញ្ចូលនៅមនោសញ្ចេតនាបានល្អ ពិតជា មិនសរសើរនាងមិនបាន ៕
សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖