តន់ ច័ន្ទសីម៉ា ជាតារាចម្រៀងស្រីដំបូង ដែលសុខចែកប្រាក់ចំណូលផ្ទាល់ខ្លួន ទៅកាន់អ្នកនិពន្ធ ២០ភាគរយ

//s5.kh1.co/95/95e1d9769ba8cffc5ed51e0bfa39b6c40c268bc3.jpg
តារា & កម្សាន្ដ

 ០៣-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មិននឹកស្មានថាតារាចម្រៀងស្រី តន់ ច័ន្ទសីម៉ា ជាតារាចម្រៀងស្រីដំបូង ដែលសុខចែកប្រាក់ចំណូលផ្ទាល់ខ្លួន ទៅកាន់អ្នកនិពន្ធ ២០ ភាគរយ

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានជ្របរួចមកហើយ ពីតារាចម្រៀងស្រី តន់ ច័ន្ទសីម៉ា ដែលនាងជាតារាសម្រៀងស្រីកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ក៏ដូចជាហ្វេនៗរបស់នាងផ្ទាល់ ដោយមួយរយៈចុងក្រោយនេះនាងកំពុងមានប្រជាប្រិយភាពផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ប្រិយមិត្តប្រាកដជាបាន​ដឹងហើយថាជាទូទៅ តារាចម្រៀងម្នាក់ៗ ​មានភាពល្បីល្បាញបាន លុះត្រាតែ​បទចម្រៀងរបស់ខ្លួនទទួល​បាន​ការគាំទ្រ​ច្រើនពីមហាជន។ ជាធម្មតា នៅពេលដែលតារាចម្រៀងទទួល​បានភាពល្បីល្បាញនោះ ក៏អាស្រ័យលើអ្នកនិពន្ធជាអ្នកសរសេរនៅបទចម្រៀងមួយដែលល្អសម្រាប់ឲ្យ តារាចម្រៀងម្នាក់នោះ ទទួបានការចាប់អារម្មណ៍ពីទស្សនិកជនផងដែរ បើសិនជាតារាចម្រៀងម្នាក់ ល្បីបានក៏ដោយសារស្នាដៃរបស់អ្នកនិពន្ធ បូករួមនិងសម្លេងនៃការច្រៀងរបស់តារាចម្រៀងផងដែរ ។

ជាក់ស្ដែងម្ចាស់បទ “ ឡានសារ៉ែន ” នាងមានឈ្មោះមកទល់ពេលនេះក៏ដោយសារអ្នកនិពន្ធផងដែរ ដោយនាងបានគិតគូរដល់អ្នកនិពន្ធរបស់នាង ដោយកាត់ចំណូល ២០ ភាគរយ របស់ខ្លួន រាល់ពេលនាងឡើងច្រៀងក្នុងកម្មវិធីម្ដងៗទៅឪ្យអ្នកនិពន្ធ។ ដែលនាងក៏ជាតារាចម្រៀងស្រីដំបូងដែលហ៊ានចាត់ចំណូលខ្លួនឯងទៅឲ្យអ្នកនិពន្ធបែបនេះ ដោយអ្នកនិពន្ធរបស់លោកមានឈ្មោះ ថា យឹម តាស្រង់ ដោយលោកបាននិយាយថា៖

រំភើបបំផុតមួយជីវិតនេះខ្ញុំទើបជួបម្តងទេ ដែលតារាចម្រៀងម្នាក់ហ៊ានចែកផ្តល់ចំណូលមកខ្ញុំជាអ្នកនិពន្ធ ២០ ភាគរយ ពីការចេញច្រៀងគ្រប់កម្មវិធីប្រគុំតន្ត្រី និងស្ពតពាណិជ្ជកម្មទាំងអស់ក្នុងរយៈពេលដ៏វែងដោយភាពពេញចិត្ត អរគុណណាស់នូវការយល់ពីតម្លៃនៃអ្នកនិពន្ធ ហើយមួយរយៈនេះបងលើកប្អូនស្រីពិតជាមិនខកបំណងមែន អរគុណនូវទឹកចិត្តដឹងគុណរបស់ប្អូនមកលើបង ប្អូនប្រហែលជាអ្នកចម្រៀងទី១ ហើយបងក៏ប្រហែលជាអ្នកនិពន្ធទី១ផងដែរដែលបានទទួលការចែកភាគលាភបែបនេះពីតារាចម្រៀងកំពុងល្បីម្នាក់បែបនេះ បងនិងខិតខំព្យាយាមបន្តទៀតដើម្បីប្អូន។ ហើយក៏អរគុណផងដែរដល់បងប្អូនក្រុមមេធាវី និងសាក្សី ហើយជាពិសេសនោះអរគុណដល់អគ្គនាយកផលិតកម្ម Galaxy Navatra ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានចូលរួមជាកិត្តិយសដឹងឮក្នុងកិច្ចសន្យានេះ។

សម្ដី យឹម តាស្រង់

សូមទស្សនារូបភាពខាងក្រោម៖

តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា និង អ្នកនិពន្អ
តន់ ច័ន្ទសីម៉ា និង អ្នកនិពន្អ
តន់ ច័ន្ទសីម៉ា និង អ្នកនិពន្អ
តន់ ច័ន្ទសីម៉ា និង អ្នកនិពន្អ
តន់ ច័ន្ទសីម៉ា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T