ត្រឹមតែ១អាទិត្យសោះ បទ«Born This Way» របស់វណ្ណដាមានអ្នកទស្សនាលើស២លានដង (មានវីដេអូ)

//s5.kh1.co/d0/d09932845c53b7feb8b363847dc186ad83891fd6.jpg
តារា & កម្សាន្ដ

 ៣១-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បទចម្រៀង Born This Way របស់វណ្ណដា មានអ្នកទស្សនាលើស២លានដង​ ក្នុងរយ:ពេលត្រឹមតែ២អាទិត្យសោះ ដែលជារឿងមួយគួរឲ្យភ្ញាក់ផ្អើលបំផុត

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាស្គាល់តារារ៉េប សម្លេងធ្ងន់ មុខកាច វណ្ណដា ដែលនិយមតែបង្ហើរសំនៀងតាមគេហទំព័រ youtub eជារឿយៗ ឥឡូវ​នេះបានត្រឡប់មកវិញហើយ ជាមួយនឹងបទថ្មី ដែលមានលក្ខណ:ប្លែក តាមរ​បៀបHip Hop។
រហូតមកទល់ពេលនេះ បទចម្រៀងដែលទទួលបាន ការគាំទ្រជាងគេនៅក្នុង channel youtube របស់វណ្ណដាផ្ទាល់  មានដូចជា៖
១). ឈឺទេ មានអ្នកទស្សនារហូតដល់ទៅ ២,៤៧១,៨២៣ដង ​ (២៧,មេសា,២០១៧)
២). ចាប់ផ្តើម និងបញ្ចប់ មានអ្នកទស្សនារហូតដល់ទៅ ១២,៣៦៨,៦៥៤ដង  (២៨,មេសា,២០១៨)
៣).​​ កុលាបខ្មៅ មានអ្នកទស្សនារហូតដល់ទៅ ៥,៦២៧,០៧៣ដង    (១៤,កញ្ញា,២០១៨)
៤). J+O (Remix) មានអ្នកទស្សនារហូតដល់ទៅ ១៦,៨៤០,២៩៥ដង  (០៥,មីនា,២០១៩)
៥). Hot Boy (Explicit) មានអ្នកទស្សនារហូតដល់ទៅ ១៨,៣៧៨,៧៦៧ ដង   (១១,ខែតុលា, ២០១៩)
៦). Born This Way (Explicit) មានអ្នកទស្សនារហូតដល់ទៅ ២,១៨០,១៩៣ ដង  (២២,មករា,២០២០)
គួរបញ្ជាក់ដែរថា «Born This Way» គឺបទមួយ នៅក្នុងអាល់ប៊ុមដំបូងបំផុតដែលមានឈ្មោះថា "$ k u l l"របស់វណ្ណដា។ ជាពិសេស តារាប្រុសរូបនេះ នឹងធ្វើដំណើរទៅការប្រគំតន្ត្រី នៅមួយកន្លែង ដើម្បីសម្ពោធអាល់ប៊ុមថ្មីរបស់គាត់ផងដែរ៕
តោះចង់ដឹងទេថា បទចម្រៀង «Born This Way» មានលក្ខណ:ពិសេសយ៉ាងដូចម្តេចខ្លះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Born This Way វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា និង អ្នកគាំទ្រ
វណ្ណដា និង អ្នកគាំទ្រ
វណ្ណដា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T