វីរុសកូរ៉ូណាបានកំពុងឆ្លងរាលដាលរហូតដល់២០ប្រទេសនៅទូទាំងពិភពលោក

//s5.kh1.co/ed/ed4aecae8441200a12b3baec4e6f7b27145ce9ed.jpg
សង្គម

 ៣១-មករា-២០២០ ៨ព្រឹក · ៥ ឆ្នាំមុន

ចាប់តាំងពីវីរុសកូរ៉ូណា(Coronavirus)ត្រូវបានគេរកឃើញដំបូងនៅខែធ្នូ ឆ្នាំ ២០១៩ ក្នុងទីក្រុងវ៉ូហាន(Wuhan) មក វីរុសនេះបានឆ្លងរាលដាលពាសពេញពិភពលោក។ ហើយប្រទេសដែលវីរុសកូរ៉ូណាកំពុងឆ្លងរាលដាលទាំងនោះរួមមាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

.ចិនដីគោក៖ គិតត្រឹមថ្ងៃព្រហស្បតិ៍មានករណីឆ្លងវីរុសវីរុសនៅចិនដីគោកមានរហូតដល់ ៧៧១១ នាក់ក្នុងនោះមានមនុស្សស្លាប់ ១៧០ នាក់។

២.អូស្ត្រាលី៖ យ៉ាងហោចណាស់មានចំនួន ៧ ករណីហើយដែលបានកើតមាននៅក្នុងប្រទេសអូស្ត្រាលី។ នៅថ្ងៃពុធនេះលោកនាយករដ្ឋមន្រ្តី Scott Morrison បានប្រកាសថារដ្ឋាភិបាលកំពុងធ្វើការជម្លៀសពលរដ្ឋអូស្រ្តាលីចេញពីខេត្ត Huebi ប្រទេសចិន។

៣.ប្រទេសកម្ពុជា៖ មាន១ ករណីហើយដែលវីរុសកូរ៉ូណាត្រូវបានឆ្លងរាលដាលដល់ប្រទេសកម្ពុជាកាលពីថ្ងៃច័ន្ទ។

៤.កាណាដា៖ គូស្វាមីភរិយាជនជាតិកាណាដាត្រូវបានគេអះអាងថាមានជំងឺនេះបន្ទាប់ពីបានទៅកំសាន្តនៅ Wuhan។

៥.ហ្វាំងឡង់៖ ហ្វាំងឡង់បានបញ្ជាក់ពីករណីដំបូងរបស់ខ្លួនកាលពីថ្ងៃពុធគឺស្ត្រីអាយុ ៣២ ឆ្នាំម្នាក់ដែលបានហោះពី Wuhan ទៅហ្វាំងឡង់កាលពីថ្ងៃព្រហស្បតិ៍។

៦.បារាំង៖ ជាប្រទេសអឺរ៉ុបដំបូងគេដែលមានករណីឆ្លងវីរុសកូរ៉ូណានេះ ហើយមកដល់បច្ចុប្បន្នមាន ៥ ករណី និងមានភ្ញៀវទេសចរចិនម្នាក់ផងដែរ។

៧.អាឡឺម៉ង់៖ រដ្ឋ Bavarian បានរាយការណ៍ថាមាន ៤ ករណីនៃជំងឺដ៏កាចសាហាវមួយនេះ ដែលសុទ្ធសឹងតែមកពីកន្លែងធ្វើការតែមួយ។

៨.ទីក្រុងហុងកុង៖ ជាទីក្រុងពាក់កណ្តាលស្វយ័តដែលមានករណីឆ្លងវីរុសកូរ៉ូណាចំនួន ១០ ករណី និងបានបិទព្រំដែនរបស់ខ្លួនជាបណ្តោះអាសន្នដើម្បីការពារការរាលដាលនៃវីរុសនេះ។

៩.ប្រទេសជប៉ុន៖ មានករណីវីរុសថ្មីនេះចំនួន ១១ ករណីនៅក្នុងប្រទេសជប៉ុនក្នុងនោះមានមនុស្ស ៣ នាក់ដែលត្រូវបានជម្លៀសចេញពីទីក្រុង Wuhan កាលពីថ្ងៃពុធ។

 ១០.ម៉ាកាវ៖ ជាទីក្រុងពាក់កណ្តាលស្វ័យ័តមួយនៅភាគខាងត្បូងប្រទេសចិន ម៉ាកាវក៏មានមនុស្សបានឆ្លងវីរុសយ៉ាងហោចណាស់ ៧ ករណីពីក្រុង Wuhan ។

១១.ប្រទេសម៉ាឡេស៊ី៖ ពួកគេបានរាយការណ៍ថាមានចំនួន ៧ ករណីដែលបានឆ្កងវីរុសកូរ៉ូណា ហើងទាំងអស់គឹជាជនជាតិចិន។

១២.ប្រទេសនេប៉ាល់៖ ករណីទីមួយរបស់ប្រទេសនេប៉ាល់គឺជានិស្សិតថ្នាក់បណ្ឌិតដែលរស់នៅទីក្រុង Wuhan ប៉ុន្តែបានហោះទៅប្រទេសនេប៉ាល់កាលពីដើមខែនេះ។

១៣.ប្រទេសសិង្ហបុរី៖  ប្រទេសនេះបានបញ្ជាក់ពីករណីវីរុសកូរ៉ូណាចំនួន ១០ ករណីហើយនឹងកំពុងធ្វើការណែនាំដល់ពលរដ្ឋរបស់ខ្លួនឲ្យជៀសវាងរាល់ការធ្វើដំណើរដែលមិនចាំបាច់ទៅកាន់ប្រទេសចិនដីគោក។

 ១៤.កូរ៉េខាងត្បូង៖ សម្រាប់ប្រទេសកូរ៉េខាងត្បូងមានការឆ្លងវីរុសថ្មីនេះចំនួន ៤ករណីហើយ។

១៥.ស្រីលង្កា៖ មានការឆ្លងវីរុសកូរ៉ូណាពីក្រុង Wuhan ទៅប្រទេសមួយនេះចំនួន ១ ករណីហើយ។

១៦.តៃវ៉ាន់៖ ប្រជាជនទាំងអស់នៃខេត្ត Hubei ត្រូវបានហាមឃាត់មិនឱ្យចូលកោះគ្រប់គ្រងដោយតៃវ៉ាន់ បន្ទាប់ពីមានករណីឆ្លងវីរុសថ្មីនេះចំនួន ៨ ករណីក្នុងកោះតៃវ៉ាន់។

១៧.ប្រទេសថៃ៖ មានចំនួនករណីខ្ពស់បំផុតបន្ទាប់ពីប្រទេសចិនដែលមានការឆ្លងវីរុសកុរ៉ូណារហូតដល់ ១៤ ករណី។

១៨.ប្រទេសអារ៉ាប់រួម៖ អារ៉ាប់រួមត្រូវបានរាយការណ៍ពីករណីឆ្លងវីរុសនេះចំនួន ៤ ករណីដែលកើតចេញពីគ្រួសារតែមួយ។

១៩.សហរដ្ឋអាមេរិក៖ មានករណីឆ្លងវីរុសកាចសាហាវនេះចំនួន ៥ នៅទូទាំងប្រទេស។

២០.ប្រទេសវៀតណាម៖ មានករណីឆ្លងចំនួន ២ នៅប្រទេសវៀតណាម ដែលពួកគេជាឪពុកនិងកូនប្រុស។

https://s5.kh1.co/__image/w=650,h=541,q=100/9b/9b3ff38c014726bac59fedf6fb9e918be988e94f.jpg
https://s5.kh1.co/__image/w=318,h=159,q=100/16/16b77d5a4da9ab65f66e9ee9fa74b5826c7ee8b5.jpg

ប្រភព៖ CNN News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/ec/ecbc2d36a05be12bbaff1c17f2a0755ca029027e.jpg

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រធានបទ « រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា » នាឆ្នាំនេះ ស្របទៅនឹងពាក្យស្លោកជា ភាសាអង់គ្លេសរបស់អង្គការសហប្រជាជាតិ «BREAK THE CYCLE LE (កាត់ផ្តាច់ការវិវដ្តនៃបញ្ហាគ្រឿងញៀន)»

 ២៦-មិថុនា-២០២៥ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T