រុស្ស៊ី៖ សីតុណ្ហភាពនៅសាធារណរដ្ឋ Yakutia បានធ្លាក់ចុះរហូតដល់ដក៥៩អង្សាសេក្នុងសប្ដាហ៍នេះ ដែលធ្វើឲ្យសម្លៀកបំពាក់សើមទើបតែបោកហើយ ក្លាយទៅជារឹងកក ក្នុងពេលមួយរំពេចប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកស្រុកមួយចំនួនបានបង្ហាញពីការខឹងសម្បារយ៉ាងខ្លាំងចំពោះការព្យាករណ៍អាកាសធាតុ ដែលដំបូងឡើយចេញផ្សាយថាសីតុណ្ហភាពនឹងចុះក្រោមដក៧០អង្សាសេ តែបែរជាក្រោយមកប្រកាសថាជាព័ត៌មានមិនពិតទៅវិញ។
បើទោះបីជាអាកាសធាតុត្រជាក់ និងធ្លាក់ព្រិលយ៉ាងណាក៏ដោយ ក៏អ្នកស្រុកនៅតែចេញទៅខាងក្រៅដើរលេងកម្សាន្ត ត្រាំក្នុងទឹក និងប្រកបអាជីវកម្មលក់ដូរនៅទីផ្សារដដែល។ ជាហេតុធ្វើឲ្យអ្នកស្រុកត្អូញត្អែរមិនទាន់ត្រជាក់ខ្លាំង ព្រោះថាជាធម្មតាសីតុណ្ហភាពនៅទីនោះចុះទាបរហូតដល់ក្រោមដក៦០អង្សាសេ៕
សូមទស្សនារូបភាពខាងក្រោម៖