ភ្នំពេញ៖ ក្រុមហ៊ុន Hanan lee បានរៀបចំពិធីជួបជុំគ្រួសារ Hanan lee និងប្រគល់ពានរង្វាន់ដល់តំណាងចែកចាយទូទាំងប្រទេសនិងសម្ភោធផលិតផលថែរក្សាសម្រស់ថ្មីដែលមានឈ្មោះថា Coll-lee collagen ត្រៀមវាយលុកទីផ្សាអនឡាញដើមឆ្នាំ២០២០ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីថ្ងៃទី ២៦ កន្លងទៅនេះ ក្រុមហ៊ុន Hanan lee បានរៀបចំពិធីជួបជុំគ្រួសារ Hanan lee និងប្រគល់ពានរង្វាន់ដល់តំណាងចែកចាយទូទាំងប្រទេសដែលរង្វាន់មានដូចជា ពានរង្វាន់សម្រាប់សាខាឆ្នើម ចិញ្ជៀនមាស លុយសុទ្ធ ទូរស័ព្ទ iPhone 11 pro ចែកជូនវិញ្ញាបនបត្រដល់តំណាងចែកចាយឆ្នើមទាំង៣៥នាក់ ព្រមទាំងការចាប់ឆ្នោតផ្សងសំណាងនិង surprise កាដូដល់តំណាងចែកចាយធំទៀតផង។
លោកស្រីនាយិកា ហាណាន លី បានថ្លែងនៅក្នុងកម្មវិធីថា៖
លោកស្រីបន្តថា៖
ក្នុងឱកាសជួបជុំដ៏ធំរបស់គ្រួសារ ហាណាន លី លោកស្រីនាយិការ បានប្រកាសបើកសម្ភោធនូវផលិតផលថ្មីមានឈ្មោះថា coll-lee collagen» ដែលលោកស្រីបានឲ្យដឹងថា coll-lee collagen ជាផលិតផលប្រភេទឆុងញាំដើម្បីជំនួយស្បែកឲ្យសរភ្លឺថ្លាពីខាងក្នុង ដែលផ្សំចេញពីផ្លែឈើជាច្រើនមុខ និងងាយស្រួលញាំដោយគ្រាន់តែលាយជាមួយទឹកឆ្អិននិងក្រឡុកឲ្យសព្វជាការស្រេច។
ពិធីនេះក៏មានការអញ្ជើញចូលរូមពីគណៈអធិបតី២រូបគឺ លោកជំទាវ ម៉ាត់ មារា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៏ជនបទ និងឯកឧត្តម ឆាយ វណ្ណា សមាជិកព្រីទ្ធសភា។ លោកជំទាវ ម៉ាត មារ៉ា បានកោតសរសើរដល់ក្រុមហ៊ុន ហាណាន លី ថាជាក្រុមហ៊ុនដែលបង្កើតឡើងដោយស្រ្តី ដឹកនាំដោយស្រ្តី លក់ផលិតផលសម្រាប់ស្រ្តី ហើយបានផ្តល់ឳកាសឲ្យស្រ្តីមេផ្ទះជាច្រើនអាចរកចំនូលបានពីការលក់ផលិតផលនៅលើអនឡាញមកផ្តត់ផ្គង់គ្រួសារបានយ៉ាងច្រើន។ចំណែក ឯកឧត្តម ឆាយវណ្ណា បានមានប្រសាសន៏លើកទឹកចិត្តដល់ក្រុមហ៊ុនឲ្យនាំយកផលិតផលដែលមានគុណភាពមកចែកចាយដល់អតិថិជនបន្តទៀតផងដែរ។
លោកស្រីនាយិការ Hanan Lee សូមអរគុណដល់កាតខិតខំប្រឹងប្រែងរបស់តំណាងចែកចាយទាំងអស់ដែលខិតខំប្រឹងប្រែងផ្សព្យផ្សាយផលិតផល ហាណាន លី ឲ្យមានទីផ្សាកាន់តែធំឡើងៗ។លោកស្រីសូមឲ្យតំណាងចែកចាយទាំងអស់ខំប្រឹងប្រែងឲ្យកាន់តែខ្លាំងជាងមុន ដាក់គោលដៅឲ្យកាន់តែធំសម្រាប់ឆ្នាំថ្មីនេះ និងបន្តដំណើរវែងឆ្ងាយជាមួយនិងក្រុមហ៊ុន ហាណាន លី មិនត្រឹមតែ២ឆ្នាំតែ១០ឆ្នាំនិង២០ឆ្នាំទៅមុខបន្តទៀត៕