ហេតុតែស្រលាញ់ នាយចឺម កំពុងច្រៀងសុខៗ ត្រូវហ្វេនចាប់ថើប ឡើងដួលលើឆាក (មានវីដេអូ)

//s5.kh1.co/df/df973ec7e72e03fd8a70ed28da3c5afafff7e0a5.jpg
តារា & កម្សាន្ដ

 ២៨-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ហេតុតែស្រលាញ់ពេក ច្រៀងនៅលើឆាក នាយចឺម ស្រាប់តែហ្វេនប៉ុន្មានរូប ឡើងឆាកចាប់លោកអោបផង ថើបផង ធ្វើឲ្យដួលកណ្តាលឆាកតែម្តង។

ភ្នំពេញ៖ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព នាយចឺម កាន់តែទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យជាច្រើន តាមរយៈបទចម្រៀងថ្មីៗរបស់លោក ក្រោយលេចរឿងអាស្រូវចុងឆ្នាំ២០១៩នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយរយៈពេលនេះឃើញថាតារាប្រុសរូបនេះ មមាញឹកកាន់តែខ្លាំង បានឡើងឆាកច្រៀងសឹងគ្រប់ខេត្តក្រុងតែម្តង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះបានធ្វើការឡើងច្រៀងនៅលើឆាក ដែលមានការគាំទ្រស្រែកច្រៀងតាមលោកក្រោមឆាក រាប់រយនាក់មកទស្សនា រីឯអ្នកខ្លះទៀតឡើងមកដល់លើឆាក ជូនវត្ថុអនុស្សាវរីយ៍ ថតរូបជាមួយព្រោងព្រាត។

ក៏ប៉ុន្តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺ នៅក្នុងនោះតារាប្រុសរូបនេះ ច្រៀងនៅលើឆាកស្រាប់តែហ្វេនប៉ុន្មានរូប ឡើងឆាកចាប់លោកអោបផង ថើបផង ធ្វើឲ្យដួលកណ្តាលឆាកតែម្តង។ តែទោះជាបែបនេះក្តី តារាប្រុសរូបនេះហាក់មិនបញ្ចេញកាយវិការខឹងអ្វីនោះឡើយ មានតែសើចសប្បាយ ដែលមានការគាំទ្រខ្លាំងបែបនេះ។

ទន្ទឹមនឹងនេះដែរ ហ្វេនជាច្រើនបាននាំគ្នាសរសើរដល់លោកគ្រប់គ្នា ដែលមិនរឹកពារដាក់ហ្វេន ឲ្យឡើងមកលើឆាក អោបថើប មួយស្រលាញ់ ទោះបីជាពេលនេះលោកក្លាយជាតារាល្បីយ៉ាងណាក្តី៕

សូមទស្សនាវីដេអូខាងក្រោមនេះ នាទីទី៧៖

នាយចឺម 
នាយចឺម 
នាយចឺម 
នាយចឺម 
នាយចឺម 
នាយចឺម 
នាយចឺម ពេលហ្វេនថើបឡើងដួល
នាយចឺម ពេលហ្វេនថើបឡើងដួល
នាយចឺម ពេលហ្វេនថើបឡើងដួល
នាយចឺម ពេលហ្វេនថើបឡើងដួល
នាយចឺម ពេលហ្វេនថើបឡើងដួល
នាយចឺម ពេលហ្វេនថើបឡើងដួល
នាយចឺម ពេលហ្វេនថើបឡើងដួល
នាយចឺម ពេលហ្វេនថើបឡើងដួល
នាយចឺម ពេលហ្វេនថើបឡើងដួល
នាយចឺម ពេលហ្វេនថើបឡើងដួល
នាយចឺម ពេលហ្វេនថើបឡើងដួល
នាយចឺម
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T