ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានជ្រាបហើយថា កាលពីយប់មិញនេះមានការភ្ញាក់ផ្អើល និងភ័យខ្លាំង ក្រោយឃើញសភាពនារីម្នាក់មានសកម្មភាពចម្លែក ដកដង្ហើមពិបាកដែលមានគេសង្ស័យថាជាការឆ្លងវីរុសកូរ៉ូណា ដ៏គួរឲ្យរន្ធត់ និងធ្វើឲ្យមានការស៊ែរតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក៏ប៉ុន្តែមិនបានប៉ុន្មានផង ក៏ស្រាប់តែម្ចាស់សាមីខ្លួនបានចេញមុខបកស្រាយភ្លាមៗដើម្បីជាការស្រាយចម្ងល់ដល់មហាជន ដែលបានសង្ស័យថានាងកំពុងតែមានវីរុសថ្មីដ៏គួរឲ្យបារម្ភមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះនាងក៏បានធ្វើការរៀបរាប់ថា ទាំងនេះមិនមែននាងឆ្លងមេរោគអ្វីនោះឡើយ នេះគឺគ្រាន់តែជាជំងឺប្រចាំកាយរបស់នាងប៉ុណ្ណោះ។
ហើយជំងឺប្រចាំកាយរបស់នាង គឺខ្វះឈាមស និងខ្វះជាតិស្ករ ដែលរាល់ពេលទើបធ្វើឲ្យនាងមានការពិបាកដកដង្ហើម និងពិបាករាល់ពេលធ្វើការ ដូចដែលវីដេអូបានធ្វើការផ្សព្វផ្សាយកាលពីយប់មិញនេះយ៉ាងដូច្នោះ។
ទោះជាយ៉ាងណាក្តី ម្ចាស់សាមីខ្លួនក៏បានអំពាវនាវ ដល់អ្នកលេងបណ្តាញសង្គមទាំងអស់ឈប់បន្តធ្វើការចែកចាយនូវ ព័ត៌មានមិនពិតដែលធ្វើឲ្យប៉ះពាល់ដល់នាង ក៏ដូចជាកន្លែងដែលនាងកំពុងធ្វើការផងដែរ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖