ថៃ៖ តារាសម្ដែងប្រុសថៃល្បីឈ្មោះ Peach ប្រិយមិត្ត និងហ្វេនៗលោកច្បាស់ជាបានស្គាល់ច្បាស់ ដែលលោកជាតារាសម្ដែងមួយរូបមានភាពល្បីល្បាញយ៉ាងខ្លាំង ក្នុងវិស័យភាពយន្តរបស់ប្រទេសថៃ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រប់គ្នាបានដឹងមកហើយថាបើទោះជាស្នេហារបស់ Peach បានបញ្ចប់ទៅដោយភាពសោកសៅក៏ដោយនោះ ប៉ុន្តែតារាសម្ដែងរូបសង្ហាម្នាក់នេះ ក៏នៅតែបន្តជម្នះ ឈានទៅមុខជានិច្ច បើទោះបីជាមានហ្វេនៗជាច្រើនបានគាំទ្រឲ្យ រូបលោកចាប់ផ្ដើមនូវចំណងស្នេហាថ្មី។ យ៉ាងណាវាហាក់ដូចជា មិនទាន់មានភាពរួចរាល់សម្រាប់ Peach ក្នុងការទទួលយកអ្នកថ្មីក៏ដោយនោះ។
មួយរយៈពេលចុងក្រោយនេះ យើងសង្កេតឃើញថា លោកមានភាពមមាញឹកយ៉ាងខ្លាំងជាមួយការងារសិល្បៈ មិនតែប៉ុណ្ណោះ បើនិយាយពីការតុបតេងខ្លួនរបស់លោកវិញ ពិតជាមានភាពទាក់ទាញ និងមានភាពសង្ហាជានិច្ច ក្នុងនោះដែរមានរូបភាពថ្មីរបស់លោក បើទោះបីលោកស្លៀកពាក់សាមញ្ញក៏ដោយ ក៏លោកនៅតែសង្ហា និង លេចធ្លោ៕
សូមទស្សនារូបភាពខាងក្រោម៖