ឥណ្ឌា៖ កាលពីប៉ុន្មានឆ្នាំមុន ចិនបានវ៉ាអាមេរិក ហើយបានក្លាយជាប្រទេសទី១ ដែលមានទីផ្សារទូរសព្ទឆ្លាតធំជាងគេ នៅលើពិភពលោក។ ប៉ុន្តែឥឡូវនេះ អាមេរិកមិនអាចរក្សាតំណែងទី២របស់ខ្លួនបានទៀតទេ។ ក្រុមហ៊ុន Counterpoint Research បានប៉ាន់ប្រមាណថា ឥណ្ឌាបានវ៉ាដាច់អាមេរិក ហើយបានក្ដោបក្ដាប់ចំណែកទីផ្សារទូរសព្ទឆ្លាតធំជាងគេទី២ ជាមួយការនាំចូលទូរសព្ទជាង១៥៨លានគ្រឿង កាលពីឆ្នាំ២០១៩។ ការនាំចូលចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺដោយសារតែក្រុមហ៊ុនចិនបានផ្ដល់ឲ្យតម្លៃដ៏ពិសេស នេះបើតាមការលើកឡើងរបស់អ្នកវិភាគ។ ចំនួន៧២ភាគរយនៃទូរសព្ទដែលត្រូវបានគេដឹកជញ្ជូនទៅកាន់ប្រទេសឥណ្ឌា គឺបានមកពីម៉ាកយីហោដូចជា Xiaomi, Vivo, Realme និង Oppo។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ ដែលប្រទេសឥណ្ឌានឹងយកឈ្នះអាមេរិក ក៏ព្រោះតែចំនួនប្រជាជនរបស់ខ្លួន និងទីផ្សារដែលកំពុងរីកចម្រើន ហើយមនុស្សកាន់តែច្រើនអាចមានលទ្ធភាពទិញទូរសព្ទឆ្លាតបាន។ ទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពលទាំងនេះបានធ្វើឲ្យអ្នកផលិតទូរសព្ទឆ្លាត អាចលក់ផលិតផលរបស់ខ្លួនក្នុងចំនួនមួយដែលយើងមានធ្លាប់ឃើញ។ សូមកុំភ្ញាក់ផ្អើល បើសិនម៉ាកទូរសព្ទដែលអ្នកចូលចិត្ត បែរជាផ្លាស់ប្ដូរកែប្រែ នេះក៏ដោយសារតែតម្រូវការទីផ្សារតាមប្រទេសមួយចំនួន៕