សិង្ហបុរី៖ អ្នកជំនាញផ្នែកជំងឺឆ្លង និងក្រសួងសុខាភិបាលបាននិយាយថា អ្នកទាំងអស់គ្នាមិនគួរពឹងផ្អែកលើម៉ាស់ N95 ដើម្បីការពារវីរុសកូរ៉ូណាទេ។ គាត់បានបន្តទៀតថា ម៉ាស់ពេទ្យធម្មតាជួយបានល្អជាងក្នុងករណីនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រធានផ្នែកនៃក្រសួងសុខាភិបាលឈ្មោះ Koh Peng Keng បាននិយាយថា សម្រាប់ប្រជាជនទូទៅ បើសិនជាគាត់ធ្លាក់ខ្លួនឈឺ គាត់គួរតែពាក់ម៉ាស់ពេទ្យ ជាជាងម៉ាស់ការពារ N95។ គាត់ក៏ទទូចឱ្យអ្នកដែលបានឈឺឱ្យមានការទទួលខុសត្រូវ គឺត្រូវពាក់ម៉ាស់ឱ្យបានជាប់លាប់ និងប្រញាប់ទៅពេទ្យដើម្បីពិនិត្យ។
ម៉ាស់ពេទ្យអាចជួយកាត់បន្ថយការរាលដាលនៃវីរុស និងវាងាយស្រួលសម្រាប់ប្រជាជនទូទៅសម្រាប់ប្រើប្រាស់។ វាជួយក្នុងការទប់ស្កាត់ទឹកមាត់ សារធាតុរាវពីមាត់ និងច្រមុះរបស់អ្នកពាក់កុំឱ្យខ្ទាតទៅក្រៅ ហើយការពារពីអ្នកដទៃផងដែរ។
ចំពោះម៉ាស់ N95 វិញ វាតឹង និងជិតជាងម៉ាស់ធម្មតា តែគេប្រើវាសម្រាប់ពេលអាសន្នដូចជា ពេលភ្លើងឆេះព្រៃ ឬផ្សែងបំពុលប៉ុណ្ណោះ។
លោកប្រធានមជ្ឈមណ្ឌលជាតិបង្ការជំងឺឆ្លង លោក Leo Yee Sin បាននិយាយថាម៉ាស់ N95 មិនត្រូវបានគេណែនាំឱ្យប្រើជាទូទៅទេ តែវាត្រូវបានប្រើដោយបុគ្គលិកពេទ្យ។ ម៉ាស់ N95 ត្រូវគេធ្វើឡើងឱ្យពិបាកដកដង្ហើម បើសិនជាពាក់ដោយត្រឹមត្រូវ។ គាត់បានបន្តទៀតថា ប្រសិនជាអ្នកពាក់ម៉ាស់ N95 ហើយស្រួលពាក់ និងស្រួលដកដង្ហើម អ្នកកំពុងពាក់វាខុសហើយ ហើយវាមិនជួយអី្វបាននោះទេ ដោយមិនអាចជួយការពារវីរុសបាន។
ប្រភព៖ The Straits Time