ចិន៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា មេរោគដ៏កាចសាហាវដែលកើតមកពីប្រទេសចិន វីរុសផ្លូវដង្ហើម Corona កំពុងតែវាយប្រហារ ធ្វើឲ្យមានការឆ្លងមេរោគ និងអ្នកស្លាប់បានកើតឡើងជាច្រើននៅក្នុងពេលនេះ រហូតមនុស្សមួយចំនួន នៅបណ្តាប្រទេសជិតខាងក៏បានឆ្លងខ្លះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារតែ ខ្លាចមានការឆ្លងកាន់តែច្រើនឡើង ដូច្នោះក៏មានការប្រកាស និងវិធីការពារខ្លួនមួយចំនួនដល់ប្រទេសជិតខាងទាំងអស់ ជាពិសេសនៅព្រំប្រទល់ ឬព្រលានយន្តហោះនានា ឲ្យពាក់ម៉ាស ឬស្លៀកពាក់ខោអាវវែងៗ ដើម្បីជាការការពារកុំឲ្យមានបញ្ហា។ ជាក់ស្តែង ក្នុងថ្ងៃទី ២៦ ខែ មករា ថ្ងៃនេះ មានព័ត៌មានថ្មី បានបញ្ជាក់ថា ជំងឺមួយនេះ បានរាតត្បាតដល់ប្រទេសជាច្រើន ដែលសរុបចំនួនករណីឆ្លងជំងឺ ប្រទេសទាំងអស់នេះ មានចំនួនអ្នកឆ្លង ១៩៥៦ ករណី និង ៥៦នាក់ត្រូវបានស្លាប់ ។
ក្នុងនោះដែរ ក៏មាននិស្សិតខ្មែរយើង២០នាក់ ដែលបានទៅបន្តការសិក្សានៅឯប្រទេសចិន ក្នុងទីក្រុងវូហាន ដែលមានវីរុសកំពុងផ្ទុះរាតត្បាតនៅទីនោះ ដែលមាននិស្សិត ៣ នាក់បានផ្ដល់នៅព័ត៌មានមកកាន់កម្ពុជា ក្នុងនោះមាន និស្សិតទី១ មានឈ្មោះថា ចាន់ថន រស្មី ទី២ ឈ្មោះ ព្រហ្ម មុនីរក្ស និង ទី៣ ឈ្មោះ គាត ប៉ូជាង ដែលពួកគេកំពុង ស្នើស្ថានទូត និងរដ្ឋាភិបាលកម្ពុជា ជួយសម្របសម្រួលជាមួយភាគីចិន យកពួកគាត់ចេញពីទីក្រុងវូហានឲ្យបានឆាប់រហ័ស ដើម្បីជៀសពីវីរុសដ៏កាចសាហាវមួយនេះ។ បើតាមយុវនិស្សិត ចាន់ថន រស្មី ដែលកំពុងសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា Huazhong នៃទីក្រុងវូហាន បច្ចុប្បន្ននិស្សិតខ្មែរកំពុងជាប់នៅទីក្រុងវូហានមាន ២០នាក់៕
សូមជូនពរ និស្សិតខ្មែរ ដែលជាប់គាំងនៅទីក្រុង វូហាន មានសុវត្ថិភាពល្អ!!
សូសទស្សនារូបភាពខាងក្រោម៖