ស្របពេលដែលកូរ៉ូណាវីរុសថ្មីកំពុងរាតត្បាតមនុស្ស យើងក៏គួរតែដឹងដែរថាចាប់ពីឆ្នាំ ១៧២០មក ជំងឺធំៗកើតឡើង ១០០ឆ្នាំម្តងរហូត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឆ្នាំ ១៧២០៖ ជំងឺឆ្លងដ៏ខ្លាំងក្លានៅទីក្រុងម៉ាកសៃ គឺជាជំងឺដ៏សាហាវដែលកើតឡើងចុងក្រោយនៅអឺរ៉ុបដែលហៅថា Bubonic plague បានសម្លាប់មនុស្ស ១០ម៉ីននាក់នៅទីក្រុងម៉ាកសៃ ប្រទេសបារាំង។
ឆ្នាំ ១៨២០៖ ជំងឺអាសន្នរោគធ្ងន់ធ្ងរលើកទី ១ កើតឡើងនៅប្រទេសថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន ហើយគ្រាន់តែនៅលើកោះជ្វា វាបានសម្លាប់មនុស្ស ១០ម៉ឺននាក់។
ឆ្នាំ ១៩២០៖ ជំងឺឆ្លង The Spanish Flu កើតឡើងនៅចន្លោះ ឆ្នាំ១៩១៨ ទៅ ១៩២០។ ពិភពលោកបានស្គាល់ដំបូងបង្អស់ពីការឆ្លងជំងឺផ្តាសាយបក្សី H1N1 ដែលលើកទីពីរទើបកើតឡើងនៅឆ្នាំ ២០០៩។ កាលពីលើកទី ១ ជំងឺនេះបានរីករាលដាល និងឆ្លងដល់មនុស្សជាង ៥០០ លាននាក់នៅជុំវិញពិភពលោក ហើយអ្នកស្លាប់មានរហូតដល់ទៅជាង ១០០ លាននាក់។
បើតាមរយៈការកើតជំងឺឆ្លង ១០០ ឆ្នាំម្តង តើនឹងមានអ្វីកើតឡើងនៅឆ្នាំ ២០២០?
ប្រភព៖ Philippines News