ប៉ាគីស្ថាន៖ ក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ឈ្មោះ Samina Bibi ត្រូវបានគេប្រទះឃើញនៅមានជីវិត ក្រោយកប់ក្រោមព្រិលក្រាស់ ១៨ ម៉ោង នៅពេលដែលព្យុះទឹកកកធ្លាក់មកលើផ្ទះនាង នៅតំបន់ Kashmir។ នាងបាននិយាយថា នាងព្យាយាមស្រែក និងដង្ហោយរកគេជួយ ពេលដែលនាងជាប់កប់ក្នុងបន្ទប់មួយក្រោមព្រឹលទឹកកកដ៏ក្រាស់ ហើយនាងគិតថាគាត់នឹងស្លាប់ហើយ មុនពេលដែលមានគេមកជួយសង្គ្រោះនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាងបានបាក់ឆ្អឹងជើង និងឈាមចេញតាមមាត់ ហើយត្រូវបានគេជួយសង្គ្រោះដោយយកទៅមន្ទីរពេទ្យនៅ Muzzaffarabad។ អ្វីដែលគួរឱ្យសោកស្តាយនោះគឺសមាជិកគ្រួសាររបស់នាងមួយចំនួនត្រូវបានបាត់បង់ជីវិតក្នុងហេតុការណ៍នេះ។
គួរបញ្ជាក់ផងដែរថា ជ្រលង Neelum ត្រូវបានវាយប្រហារដោយព្យុះទឹកកក និងការបាក់រអិលទឹកកកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ និងបានសម្លាប់មនុស្សយ៉ាងតិច ៧៤នាក់មកហើយ៕
ប្រភព៖ BBC News