ចង់ Surprise Birthday ប៉ុន្មានដងទៅ តែម្ដងនេះ Mark លេងម៉ាកប់តែម្ដង

//s5.kh1.co/21/214cdd490ccdfcc367059ece17fbede818272808.jpg
តារា & កម្សាន្ដ

 ២៤-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ចង់ Surprise Birthday ដល់មិត្តស្រី តែម្ដងនេះ Mark លេងម៉ាកប់តែម្ដង ដោយលោក និងមិត្តភក្តិ​ បងប្អូន ជាច្រើន បាននាំគ្នារាំដ៏គួរឱ្យអស់សំណើច រួមទាំងសារជូនពរដ៏ផ្អែមល្ហែមទៀតផង

ថៃ៖​ សម្រាប់តារាសម្ដែងស្រីដ៏ល្បី Kimberley ដែលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងថ្ងៃខួបកំណើតរបស់នាង កាលពីថ្ងៃទី ២២ ខែ មករា កន្លងទៅនេះ នៅក្នុងភោជនីយដ្ឋានជប៉ុនមួយកន្លែង ព្រោះត្រូវបានមិត្តភក្តិបងប្អូនប្រុសស្រី រួមទាំង មិត្តប្រុសជាទីស្រឡាញ់របស់នាងបានរៀបចំការ Surprise ខួបកំណើតដល់នាងទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ លោក​ Mark Prin ក៏ធ្លាប់បានមក Surprise ខួបកំណើតរបស់នាងកាលពីមុនថ្ងៃកំណើតរបស់នាងប៉ុន្មានថៃ្ង យ៉ាងមានភាពផ្អែមល្ហែម នៅចំពោះមុខអ្នកគាំទ្រជាច្រើនផងដែរ។

តែអ្វីដែលកាន់តែពិសេស​នោះគឺ នៅក្នុងថ្ងៃខួបកំណើតរបស់ Kimberley ដែលត្រូវបានរៀបចំដោយ មិត្តភក្តិ បងប្អូនប្រុសស្រី នៅក្នុងភោជនីយដ្ឋានជប៉ុន ម្ដងនេះ ស្រាប់តែលោក Mark និងអ្នកគ្រប់គ្នាបានមកជាមួយនឹងការរាំដ៏គួរឱ្យអស់សំណើច តែអ្វីដែលបានកើតឡើងនិងធ្វើឲ្យ Kimberley សប្បាយចិត្តបំផុតនោះគឺ លោក Mark ចូលទៅជូនពរដល់ Kimberley ដែលជាមិត្តស្រីរបស់លោក។ ដោយលោក Mark បានសរសេរថា៖

រីករាយថ្ងៃកំណើត Kimberley វាជាឆ្នាំល្អណាស់ សូមឲ្យមានអ្នកស្រឡាញ់ច្រើនៗ មានភាពរឹងមាំកាន់តែខ្លាំង និងសូមឲ្យជោគជ័យគ្រប់ភាកិច្ចទាំងអស់

សម្ដីរបស់ MarK

 បន្ទាប់ពីមានការភ្ញាក់ផ្អើលនិងបានឃើញពីចេតនារបស់អ្នកគ្រប់គ្នាហើយ Kimberley មកបានថ្លែងអំណរគុណតាមរយៈបណ្តាញសង្គម Instagram ដោយនិយាយថា Omakase ពិតជាមិនអាចធ្វើអ្វីចំពោះពួកគេពិតមែន ខ្ញុំពិតជារីករាយណាស់នៅឆ្នាំនេះ ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ អរគុណច្រើន ស្រឡាញ់អ្នកទាំងអស់គ្នា ២២.០១.២០២០ សូមអរគុណចំពោះការជូនពររបស់អ្នកគ្រប់គ្នាផងដែរ។

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Mark និង Kim
Mark និង Kim
Mark និង Kim
Mark និង Kim
Mark
Mark
Mark
Mark
Kim
Kim
Mark និង Kim
Mark និង Kim
Mark និង Kim
Mark និង Kim
Mark និង Kim
Mark និង Kim
Mark និង Kim
Mark និង Kim
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T