អ្វីដែលអ្នកគួរដឹងពីវីរុសថ្មី “កូរ៉ូណាវីរុស”

//s5.kh1.co/1e/1e9879c9cc6ad30558bc75853a80149fc1095761.jpg
សង្គម

 ២៣-មករា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

យ៉ាងហោចណាស់មនុស្ស ១៧ នាក់បានស្លាប់ដោយសារកូរ៉ូណាវីរុសនៅប្រទេសចិន ហើយ ៥៥០ ករណីត្រូវបានរាយការណ៍នៅជុំវិញពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាំងនេះជាអ្វីដែលអ្នកត្រូវដឹង៖

កូរ៉ូណាវីរុសជាអ្វី?

យោងទៅតាមអង្គការសុខភាពពិភពលោក ជំងឺថ្មីនេះជាប្រភេទវីរុសដែលបង្កអោយមានជំងឺពីស្រាល ដូចជាគ្រុនផ្តាសាយ ទៅធ្ងន់ដូចជារលាកសួត រោគសញ្ញាផ្លូវដង្ហើម MERS និងជំងឺសា (SARS)។ វីរុសទាំងនេះឆ្លងរវាងសត្វ និងមនុស្ស  ហើយវីរុសថ្មីដែលទើបរកឃើញនឹងត្រូវបានគេដាក់ឈ្មោះថា 2019-nCoV មិនទាន់ត្រូវបានគេរកឃើញពីប្រភពនៅឡើយ តែគេអាចបញ្ជាក់បានថា វីរុសនេះអាចឆ្លងពីមនុស្សទៅមនុស្ស។ 

តើវាមានរោគសញ្ញាអ្វីខ្លះ?

រោគសញ្ញានៃជំងនេះមានដូចជា រោគសញ្ញាផ្លូវដង្ហើម គ្រុនក្តៅ ក្អក ដកដង្ហើមខ្លីៗ និងពិបាកដកដង្ហើម។ ក្នុងករណីធ្ងន់ធ្ងរ វាអាចបណ្តាលឱ្យមានការរលាកសួត បញ្ហាផ្លូវដង្ហើមកម្រិតធ្ងន់ ការខូចក្រលៀន និងអាចបណ្តាលអោយស្លាប់ក៏មាន។ 

https://s5.kh1.co/__image/w=650,h=650,q=100/1a/1af698e3ea9c02a9658420c038a0eb5e4588ddd2.jpg
តើវីរុសនេះសាហាវកម្រិតណា?

អ្នកជំនាញបាននិយាយថា វាមិនកាចសាហាវដូចប្រភេទវីរុសផ្សេងទៀតដូចជាជំងឺសា ដែលបានសម្លាប់មនុស្សជិត ៨០០ នាក់ និងជំងឺផ្លូវដង្ហើម MERS ដែលបានសម្លាប់មនុស្សអត្រា ១ ភាគ ៣ នៃអ្នកដែលបានឆ្លង។

ករណីនេះបានកើតឡើងនៅកន្លែងណាខ្លះ?

ភាគច្រើន វាបានកើតឡើងនៅប្រទេសចិន។ មនុស្សយ៉ាងតិច ១៧ នាក់បានស្លាប់ ដែលនៅក្នុងខេត្ត Hubei ទាំងអស់ ដែលមានក្រុង Wuhan ជារាជធានី ហើយនេះក៏ជាកន្លែងដែលករណីភាគច្រើនត្រូវបានរាយការណ៍ផងដែរ។ ក្រៅពីប្រទេសចិន នៅប្រទេសថៃមាន ៤ ករណី ហើយកូរ៉េខាងត្បូង តៃវ៉ាន់ ជប៉ុន និងអាមេរិកក៏មាន ១ ករណីក្នុងប្រទេសនីមួយៗដែរ។ 

តើគេមានវិធានការអ្វីក្នុងការទប់ស្កាត់?

ជំងឺថ្មីនេះមិនទាន់មានវ៉ាក់សាំងការពារនោះទេ។ អាជ្ញាធរចិនបានបិទច្រករបស់ខេត្ត Wuhan នៅថ្ងៃព្រហស្បត្តិ៍នេះ ហើយផ្អាកការធ្វើដំណើរទាំងផ្លូវគោក ផ្លូវអាកាស និងមិនឱ្យអ្នកណាចេញចូលដោយគ្មានហេតុផលច្បាស់លាស់ទេ។ 

អាជ្ញាធរចិន និងបណ្តាប្រទេសមួយចំនួននៅអាស៊ីអ៉ឺរ៉ុប អង់គ្លេស អ៉ីតាលី និងសហរដ្ឋអាមេរិក កំពុងតាមដានខ្ពស់ចំពោះអ្នកដំណើរនៅតាមព្រលានយន្តហោះរបស់់ខ្លួន ដើម្បីការពារកុំឱ្យជំងឺនេះឆ្លងចូលប្រទេសខ្លួន។

តើគេនឹងមានអន្តរាគមន៍អ្វីជាបន្ទាប់ទៀត?

នៅថ្ងៃព្រហស្បត្តិ៍នេះ អង្គការសុខភាពពិភពលោករំពឹងថានឹងប្រកាសអំពីការសម្រេចចិត្តថាតើត្រូវប្រកាសជំងឺនេះជា អាសន្នសម្រាប់សុខភាពសាធារណៈពិភពលោកឬអត់ ស្របពេលដែលកូរ៉ូណាវីរុសថ្មីនេះកំពុងកើតឡើងជាបន្តបន្ទាប់៕

ប្រភពAljazeera

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T