ជាប្រវត្តិសាស្ត្រ! ប្រទេសក្រិចបោះឆ្នោតជ្រើសរើស ប្រធានាធិបតីជាស្ត្រីដំបូងអង្អស់

//s5.kh1.co/09/09b2be62051c31bf5dcf9a4f3222697143863f50.jpg
សង្គម

 ២៣-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្រិច៖ លោកស្រី Ekaterini Sakellaropoulou អាយុ ៦៣ឆ្នាំ ដែលជាចៅក្រមកំពូលម្នាក់របស់ប្រទេសក្រិច ត្រូវបានបោះឆ្នោតអោយក្លាយជាប្រធានាធិ​បតីដំបូងបង្អស់នៅថ្ងៃពុធនេះ ដោយឈ្នះសម្លេង ២៦១ ក្នុងចំណោម ៣០០ នៅព្រឹទ្ធសភា ដែលជាប្រវត្តិសាស្ត្រមិនធ្លាប់មានក្នុងនយោបាយប្រទេសនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គាត់ជាអ្នកជំនាញផ្នែកច្បាប់ស្តីពីបរិស្ថាន និងរដ្ឋធម្មនុញ្ញ ដែលជំនួសលោក Prokopis Pavlopoulos ដែលអាណត្តិនឹងចប់នៅខែមីនា ហើយគាត់នឹងចូលកាន់ដំណែងនៅថ្ងៃ ១៣ ខែមីនានេះ។

ជាកូនស្រីរបស់ចៅក្រមនៃតុលាការកំពូល លោកស្រីបានបញ្ចប់ថ្នាក់ក្រោយឧត្តមរបស់ខ្លួននៅសកលវិទ្យាល័យ Sorbonne នៅទីក្រុងប៉ារីស ប្រទេសបារាំង។ គាត់ក៏បានសរសេរឯកសារស្រាវជ្រាវមួយចំនួនទាក់ទងនឹងការការពារបរិស្ថាន និងធ្វើជាអ្នកតំណាងអោយសង្គម លើច្បាប់បរិស្ថានផងដែរ។

ប្រភពAljazeera

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T