ខ្លោចចិត្ត! មិត្តភក្ដិរបស់ Goo Hara ស្រលាញ់នាងពេក ដល់ថ្នាក់ចង់សម្លាប់ខ្លួនតាម

//s5.kh1.co/26/2682964c36857f498662ec39efa367c8343a88d0.jpg
តារា & កម្សាន្ដ

 ២២-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រោយ Hara ស្លាប់ទៅហើយ បានបន្សល់ទុកនៅ ភាពអាលោះអាល័យដល់អ្នកគ្រប់គ្នា ដល់ថ្នាក់មានមិត្តភក្ដិជិតស្និទ្ធមួយរូប សុខចិត្តសម្លាប់ខ្លួនតាមទៀត

កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាចម្រៀងស្រីដ៏ល្បីប្រចាំកូរ៉េខាងត្បូង នាង Goo Hara បានស្លាប់បាត់បងជីវិតទៅហើយ ធ្វើឲ្យហ្វេនៗទាំងក្នុង និងក្រៅស្រុក មានការនឹករម្លឹកដល់អតីតសមាជិកក្រុមF(x)រូបនេះយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ទោះជា Goo Hara បានចាកចេញទៅឆ្ងាយ គ្មានថ្ងៃត្រឡប់វិញក៏ពិតមែន តែនាងបន្សល់ទុកនៅអនុស្សាវរីយ៍ល្អៗជាមួយមិត្តភក្ដិជាច្រើននាក់ ​ដល់ថ្នាក់មានអ្នកចង់ស្លាប់ ទៅតាមនាងទៀតផង។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ បានបែកធ្លាយពត៌មានមកថា អតីតមិត្តស្រីរបស់ TOP សមាជិកក្រុម Bigbang នាង Han Seo Hee ដែលជាមិត្តភក្ដិជិតស្និទ្ធជាមួយ Hara បានសារភាពថា រូបនាងបាន ព្យាយាមចង់សម្លាប់ខ្លួនតាមHara ជាច្រើនដងហើយ។

យ៉ាងណាមិញ ការសម្លាប់ខ្លួនរបស់ Han Seo Hee មិនបានសម្រេចទេ ដោយមានអ្នកជួយឃាត់ និងបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបានទាន់ពេលវេលា។ គួរបញ្ជាក់ដែរថា Han Seo Hee និងHara ជាមិត្តជិតស្និទ្ធនឹងគ្នា យូរឆ្នាំមកហើយ និងមានទំនាក់ទំនងល្អបំផុត រាប់អានគ្នាដូចបងប្អូនបង្កើតផងដែរ៕

Hara ពេលស្លាប់
Hara ពេលស្លាប់
Hara ពេលស្លាប់
Hara ពេលស្លាប់
Han Seo Hee
Han Seo Hee
Han Seo Hee
Han Seo Hee
Han Seo Hee​ និងHara
Han Seo Hee​ និងHara
Han Seo Hee​ និងHara
Han Seo Hee​ និងHara
Heng Sreynouch
S.N

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T