អ្នកចាំទីរបស់ Man UTD កីឡាករ Sergio Romero ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តខ្ទេច ខណៈមនុស្ស.....

//s5.kh1.co/95/95e7748cb70bded9e8cab9734de873d892b8fc59.jpg
កីទ្បា

 ២១-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Romero ជួបគ្រោះថ្នាក់ចរាចរណ៍

អង់គ្លេស៖ អ្នកចាំទីរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Sergio Romero បានជួបនូវគ្រោះថ្នាក់ចរាចរណ៍មួយ ប៉ុន្តែមនុស្សមិនមានការប៉ះទង្គិចអ្វីទេ នេះបើតាមការបញ្ជាក់របស់ក្លិបមានមូលដ្ឋាននៅទីក្រុង Manchester។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Sergio Romero 
កីឡាករ Sergio Romero 

រូបភាពជាច្រើនសន្លឹកត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមដែលឡានម៉ាក Lamborghini របស់ Remero បានរងការខូចខាតយ៉ាងខ្លាំង។ ប៉ូលីសនៅក្នុងទីក្រុង Manchester បានឲ្យដឹងថាគ្រោះថ្នាក់នេះបានកើតឡើងកាលពីព្រឹកថ្ងៃចន្ទ នៅក្បែរទីលានហ្វឹកហាត់របស់ក្លិប Man UTD វេលាម៉ោងប្រហែល១០ ដោយមិនមាននរណាម្នាក់រងរបួស ឬក៏ប៉ះពាល់ទៅលើរថយន្តដ៏ទៃដែរ។

គួរឲ្យដឹងដែរថា អ្នកចាំទីសញ្ជាតិអាហ្សង់ទីន Romero ស្ថិតនៅជម្រើសទី២របស់ Man UTD បន្ទាប់ពី De Gea ដោយបង្ហាញខ្លួនបានសរុប ៥៣ប្រកួតក្រោយផ្លាស់ពី Sampdoria មកកាន់ទឹកដីអង់គ្លេសកាលពីឆ្នាំ២០១៥៕

រថយន្តរបស់ Romero
រថយន្តរបស់ Romero
រថយន្តរបស់ Romero
រថយន្តរបស់ Romero

ប្រភពBBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T