អតីតនាយករដ្ឋមន្ត្រីលោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា តាមរយៈមេធាវីរបស់ខ្លួន បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច បន្ទាប់ពីឈ្មោះរបស់លោកស្រីត្រូវបានគេប្រើជាឈ្មោះគណនីហ្វេសប៊ុកក្លែងក្លាយយ៉ាងច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកស្រីយីងឡាក់បាននិយាយកាលពីថ្ងៃច័ន្ទថា ទំព័រហ្វេសប៊ុកជាច្រើនដែលមានឈ្មោះថា “យីងឡាក់ស៊ីណាវ៉ាត្រា” គឺមិនមែនជាគណនីហ្វេសប៊ុករបស់លោកស្រីនោះទេ។
ប្អូនស្រីរបស់អតីតនាយករដ្ឋមន្រ្តីថាក់ស៊ីន បានបង្ហោះនូវការព្រមាននៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកស្រី ហើយប្តេជ្ញាថានឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនដែលនៅពីក្រោយការបង្កើតគណនីក្លែងក្លាយទាំងនោះ។
ជាការកត់សម្គាល់ លោកស្រីយីងឡាក់ដែលបានរត់ភៀសខ្លួនកាលពីខែកញ្ញាឆ្នាំ ២០១៧កន្លងទៅបានសរសេរបញ្ជាក់ថា៖ “ខ្ញុំមានមេធាវីរបស់ខ្ញុំដែលអាចប្តឹងទៅភ្នាក់ងារសមត្ថកិច្ច ឲ្យចាប់ផ្តើមស៊ើបអង្កេតទៅលើអ្នកប្រព្រឹត្តទាំងនោះ” ។
យ៉ាងណា ប្អូនស្រីរបស់អតីតនាយករដ្ឋមន្រ្តីថាក់ស៊ីនរូបនេះ ត្រូវបានគេចោទប្រកាន់ថាគេចវេសពីសាលក្រមរបស់តុលាការលើគម្រោងសន្យាទិញស្រូវ ដែលក្នុងនោះលោកស្រីត្រូវបានផ្តន្ទាទោសដោយកំបាំងមុខ និងត្រូវជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំផងដែរ៕