មិនភ្លេចកំណើតដើមទេ Jimin តែងតែដឹងគុណ សាលារបាំដែលធ្លាប់រៀន មុនពេលល្បីល្បាញ

//s5.kh1.co/ec/ec4d391135126e61006372013633e9d08ec9c05f.jpg
តារា & កម្សាន្ដ

 ២១-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ទោះបីពេលវេលាកន្លងផុតទៅយូរប៉ុណ្ណា Jimin នៅតែចងចាំកន្លែងដ៏ពិសេសមួយនេះ នៅក្នុងបេះដូងរបស់លោកជានិច្ច ព្រោះអ្នកនេះទីនេះ ធ្លាប់បានបង្រៀនលោក ដោយឥតគិតថ្លៃ។ ហើយវាជាការចាប់ផ្ដើម ដ៏ល្អបំផុតរបស់ Jimin។

កូរ៉េខាងត្បូង ៖ ហ្វេនៗរបស់ BTS ប្រហែលជាបានស្គាល់រួចមកហើយថា សាលាបង្រៀនរាំដែលមានឈ្មោះថា Just Dance Academy គឺជាកន្លែងចាប់ផ្ដើមភាពជោគជ័យរបស់ Jimin សមាជិកក្រុម BTS ដែលត្រូវបានគេទទួលស្គាល់ថា ជាសមាជិកមានទេពកោសល្យខ្ពស់ ផ្នែករាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ Jimin គឺជាក្មេងប្រុសដែលមកពី Busan។  មុនពេលក្លាយជាអ្នកហ្វឹកហាត់ក្នុងផលិតកម្ម BigHit លោកបានមករៀនរាំនៅសាលា Just Dance Academy ដែលស្ថិតនៅ Busan ស្រុកកំណើតរបស់លោកផ្ទាល់តែម្ដង។ ក្នុងនោះដែរ ចាប់តាំងពីបង្ហាញខ្លួន ក្លាយជាតារាមក Jimin តែងតែឆ្លៀតឱកាស ផ្សព្វផ្សាយពីសាលានេះ ទៅកាន់ហ្វេនៗ ដើម្បីឲ្យពួកគេបានដឹងថា វាជាកន្លែងចាប់ផ្ដើមរបស់លោក។

មិនត្រឹមតែប៉ុណ្ណឹងទេ លោកថែមទាំងបានផ្ដល់អាល់ប៊ុម ជាមួយនឹងហត្ថលេខារបស់ BTS រួមមានទាំងសារជូនពរ ទៅកាន់គ្រូៗ នៅឯសាលានេះជារៀងរាល់ឆ្នាំថែមទៀតផង។ ថ្មីៗនេះ គណៈគ្រប់គ្រងសាលា ក៏បានបង្ហោះសារនៅលើ Instagram Story របស់ពួកគេផងដែរ ដោយបានបង្ហាញពីការគាំទ្រ ឥតឈប់ឈរដែល Jimin បានផ្តល់ឲ្យសាលារបស់ខ្លួនរាល់ៗឆ្នាំ។

ទោះបីជាពេលវេលាកន្លងផុតទៅយូរប៉ុណ្ណា Jimin នៅតែចងចាំ កន្លែងដ៏ពិសេសមួយនេះ នៅក្នុងបេះដូងរបស់លោកជានិច្ច ព្រោះលោកគ្រូអ្នកគ្រូនៅទីនេះ ធ្លាប់បានបង្រៀនលោក ដោយឥតគិតថ្លៃ បន្ទាប់ពីបានឃើញពីសមត្ថភាព និងទេពកោលស្យរបស់លោក។​

ហើយនេះ ជាហេតុផលមួយ ក្នុងចំណោមហេតុផលជាច្រើន ដែលធ្វើឲ្យ Jimin នៅតែបន្តការដឹងគុណ ចំពោះគ្រប់គ្នាដែលធ្លាប់បានជួយលោក កាលពីអតីតកាល៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព អាល់ប៊ុម BTS
រូបភាព អាល់ប៊ុម BTS
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T