កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ ក្នុងក្របខណ្ឌ Premier League មានការប្រកួតដ៏ធំមួយដែលក្រុមហង្សក្រហម Liverpool បានយកឈ្នះបិសាចក្រហម Manchester United ក្នុងលទ្ធផល ២ទល់នឹង០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់នៅកីឡដ្ឋាន Anfield ចំនួន ៥២,៩១៦នាក់ ក្នុងនោះក៏មានវត្តមានរបស់លោកជំទាវ កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់វិសាខា រួមជាមួយនឹងក្រុមការងារផងដែរដែលបានអញ្ជើញទៅទស្សនាផ្ទាល់។
ចំពោះគោលបំណងដែលលោកជំទាវប្រធានក្លិបវិសាខា និងក្រុមការងារអញ្ជើញធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសទស្សនាការប្រកួតដ៏អស្ចារ្យមួយនោះ គឺដើម្បីដកបទពិសោធន៍ពីការរៀបចំការប្រកួតនៅក្នុងកីឡដ្ឋានដែលមានកម្រិតស្ដង់ដារពិភពលោក ដើម្បីឈានមកអភិវឌ្ឍរៀបចំការប្រកួតនានានៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅកីឡដ្ឋានវិសាខាផ្ទាល់តែម្ដង។
គួរឲ្យដឹងដែរថា សម្រាប់រដូវកាលថ្មី២០២០ខាងមុខនេះ ក្លិបវិសាខាក៏បាននឹងកំពុងតែបសាងសង់បន្ថែមនូវកន្លែងអង្គុយទស្សនាផ្ទាល់នៅកីឡដ្ឋានរបស់ខ្លួន ដែលអាចផ្ទុកអ្នកគាំទ្រលើស១ម៉ឺននាក់៕
ប្រភព៖ Ou Oanhasoketya