មិនធ្លាប់ដឹងសោះ! ដើមហេតុទាំងនេះនាំឲ្យមានការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន

//s5.kh1.co/62/626f5b0332edd1dc31c35d27de32e862d4789cbc.jpg
សង្គម

 ២០-មករា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

នៅលោកខាងលិច ចូលឆ្នាំថ្មីគឺជាពេលវេលាចាប់ផ្តើមសារជាថ្មី ធ្វើការផ្លាស់ប្តូរ ហើយស្វែងរកវិធីណាក្នុងការធ្វើឲ្យមានភាពរីកចម្រើន។ ដោយឡែក បុណ្យចូលឆ្នាំចិនវិញគឺជាការផ្សារភ្ជាប់ជាមួយប្រពៃណី និងអត្តសញ្ញាណ។ វប្បធម៌ចំណាស់របស់ពួកគេ និងការប្រារព្ធពិធីបុណ្យប្រពៃណីរបស់ពួកគេគឺមានដំណើរដើមទងតាំងពីប្រវត្តិសាស្រ្ត ដែលជារឿងនិទានមានរាប់សតវត្សរ៍មកម្ល៉េះ។ ពិធីចូលឆ្នាំចិន ឆ្នាំ២០២០ នឹងប្រារព្ធទៅនៅថ្ងៃទី ២៥ មករា ដល់ថ្ងៃទី ០៨ កុម្ភៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះ!​ ទៅអានរឿងនិទានទាំង ៤ ខាងក្រោម៖

.​ សត្វចំឡែក (New Year’s Eve Monster)

នៅថ្ងៃបុណ្យចូលឆ្នាំចិនមានសត្វចម្លែកមួយហៅថានៀន (Nian) ដែលចេញមកពីក្នុងសមុទ្រដើម្បីមកកាប់សំលាប់ពួកបសុសត្វ។ ពេលនោះអ្នកភូមិក៏ភៀសខ្លួនទៅនៅលើកូនភ្នំ ហើយមានស្រ្តីចំណាស់មួយរូបបាននាំអ្នកសុំទានម្នាក់ទៅជាមួយ ហើយអ្នកសុំទាននោះសន្យាថានឹងធ្វើឲ្យសត្វចម្លែក Nian នោះចុះចេញ។ នៅពេលដែលសត្វនោះឃើញក្រដាស់ពណ៌ក្រហមនៅលើផ្ទះ វាក៏ឈប់ ហើយស្រែករោទ៍ទាំងកំរោល។ អ្នកសុំទានបានស្លៀកពាក់ពណ៌ក្រហម ហើយបាញ់រំសេវទៅកាន់ Nian អ្វីដែលសត្វចម្លែកធ្វើពេលនោះគឺនាំគ្នារត់ត្រឡប់ក្រោយវិញទាំងការភ័យខ្លាច។ ដូចនេះហើយបានជាគ្រប់ក្រុមគ្រួសារធ្វើការតុបតែងផ្ទះរបស់គេដោយពណ៌ក្រហម និងមានដុតរំសេវនៅពេលយប់ ដើម្បីកុំឲ្យសត្វចម្លែក Nian នោះមកជិត។

សត្វចម្លែកនៀន(Nian)
សត្វចម្លែកនៀន(Nian)

២. សំណាងល្អគឺនៅទីនេះ

គេនិយាយតៗគ្នាថាកាលពីរាជវង្សអធិរាជមិង ទ្រង់បានបញ្ជាឱ្យគ្រប់ក្រុមគ្រួសារតុបតែងផ្ទះជាមួយផ្ទាំងពាក្យហ៊្វូ (សុភមង្គលឬសំណាង) នៅលើទ្វាររបស់ពួកគេ។ នៅពេលព្រឹកព្រលឹមគាត់បានបញ្ជាឱ្យទាហានរបស់គាត់ពិនិត្យមើលថាមនុស្សគ្រប់គ្នាធ្វើតាមបទបញ្ជា។ គ្រួសារមួយដែលមិនចេះអក្សរបានបិទផ្ទាំងបដាត្រឡប់ចុះក្រោមស្រាប់តែស្តេចអធិរាជបានបញ្ជាឱ្យគេសម្លាប់គ្រួសារនោះ។ ម្ចាស់ក្សត្រីបានឃើញរឿងនេះហើយក៏ពន្យល់ថា“ត្រឡប់ចុះក្រោម” គឺមានន័យថា“ នៅទីនេះ” ដូច្នេះត្រឡប់ចុះក្រោមមានន័យថា“ សំណាងល្អគឺនៅទីនេះ” ។ អធិរាជបានពេញចិត្ដនឹងការពន្យល់ហើយបានឲ្យពួកគេរួចទោស ។ នោះហើយជាមូលហេតុដែលគ្រប់គ្នាព្យួរផ្ទាំងបដាត្រឡប់ចុះក្រោមមកដល់សព្វថ្ងៃ។ 

ការតុបតែងផ្ទះនៅថ្ងៃចូលឆ្នាំចិន
ការតុបតែងផ្ទះនៅថ្ងៃចូលឆ្នាំចិន

៣.​ ស្រានៅនិទាឃរដូវ

ស្រា Tusu គឺមានអត្ថន័យជាក់លាក់ចំពោះបុណ្យចូលឆ្នាំចិន។ វាត្រូវបានគេនិយាយថាភូមិមួយដែលត្រូវបានបំផ្លាញដោយជំងឺប៉េស្ត ហើយបានសម្លាប់មនុស្សជាច្រើន។ បុរសម្នាក់ដាក់ស្លឹកធញ្ញជាតិ និងឱសថចូលទៅក្នុងកាបូបហើយឱ្យវាទៅអ្នកជិតខាង។ គាត់បានប្រាប់ពួកគេឱ្យត្រាំកាបូបក្នុងទឹកហើយផឹកវានៅថ្ងៃបុណ្យចូលឆ្នាំថ្មី។ អ្នកភូមិបានរកឃើញភេសជ្ជៈវេទមន្តជួយសង្គ្រោះពួកគេពីគ្រោះកាចនេះ ហើយក៍ត្រូវបានគេស្គាល់ថាជាស្រា Tusu ។ 

៤. អាំងប៉ាវ

កាលពីព្រេងនាយ មានព្រលឹងអាក្រក់មួយដែលមានឈ្មោះថាសួយ (Sui)។ វាតែងតែចេញមកនៅថ្ងៃចូលឆ្នាំចិន ហើយគោះក្បាលក្មេងដែលកំពុងដេកបីដង។ បន្ទាប់ពីគោះហើយ ក្មេងៗនឹងមានអាការគ្រុនក្តៅ ហើយទោះបីជាសះស្បើយ ក៏ពួកគេមិនប្រក្រតីដែរ។ ឪពុកម្តាយមួយគូបានប្រលែងលេងជាមួយកូនៗរបស់គេ ហើយដាក់កាក់មាសក្នុងក្រដាសពណ៌ក្រហម (អាំងប៉ាវ) នៅក្បែរក្បាលដំណេកកូនៗនៅពេលយប់។ កាក់នោះចាំងចេញទៅប៉ះនឹងព្រលឹង Sui ហើយធ្វើឱ្យព្រលឹង Sui ភ័យខ្លាច។ ចាប់តាំងពីពេលនោះឪពុកម្តាយបានឲ្យកាក់នោះទៅកូនៗ របស់ពួកគេដាក់ក្នុងអាំងប៉ាវរាល់ថ្ងៃចូលឆ្នាំចិន។

អាំងប៉ាវ
អាំងប៉ាវ

ប្រភពsouthfloridareporter

Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T